រថយន្ដអង្គភាពប៉ូលិសដឹកឈើរខុសច្បាប់.ត្រូវបានចាប់ឃាត់ជាប់ពីសំណាក់.កំលាំងចំរុះ.អង្កការសម្ព័ន្ធមិត្ត ហៅកាត់ ( វ៉ៃ អេដស៍ )នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
ពោធិ៍សាត់ : រថយន្ដធុនធំ១គ្រឿងពណ៍ត្រេអ៊ីពាក់ផ្លាលេខ.ន.ប ដឹកឈើខុសច្បាប់ចេញមកពីដែនជម្រោកសត្វព្រៃជួរភ្នំសំកុស.របស់អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់.
ត្រូវបានជាប់.អន្ទះក្រោមកណ្ដាប់កងកំលាំងចំរុះ ការពារដែនជម្រោកសត្វព្រៃភ្នំរបស់អង្កការសម្ព័ន្ធមិត្ត កាលពីថ្ងៃទី០១.ខែមករា ឆ្នាំ ២០២៤ ស្ថិតចំណុចភូមិផ្ទះមួយ .ឃុំអូរសោម ស្រុកវាលវែង.ខេត្តពោធិ៍សាត់ ។
ការប្រឈមទៅនឹងផ្លូវច្បាប់រាល់បញ្ហាដែលកើតឡើងទៅលើមន្រ្តីអនុវត្តច្បាប់មួយមួយចំនួនក៏នៅតែមានការឃុបឃិតជាប្រព័ន្ធដដែលៗ មិនកោតញញើតនៅឡើយ បើទុះបីជាអាណតិ្ត ទី.៧ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ចេញនូវកណ្ដាប់ភ្លើងរន្ទះយ៉ាងក្ដៅក៏ដោយ ក៏មន្រ្តីទាំងនូវតែបន្តសកម្មភាព ថែមទាំងហ៊ានឈានដល់យករថយន្តអង្គភាពដឹកដែលរដ្ឋចែកសម្រប់បំរើអង្គភាពទៅដឹកឈើខុសច្បាប់ទៀតផង នៅជារឿងផ្គើននឹងបទបញ្ញាតិរបស់ប្រមុខរដ្ឋាភិបាលពេកហើយ ។
ប្រភពព័ត៌មាន ពីមន្រ្តីមួយចំនួននៅតំបន់នោះបានខ្សឹប់ប្រាប់ថា មកដល់ពេលនេះគេឃើញនឹងដឹងច្បាស់ថា.រថយន្ដដឹកឈើខុសច្បាប់ដែលពួនសង្ងំធ្វើអាជីវកម្មខាងលើគឺ របស់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕
ប្រភពបន្តថា : ជារើយៗកន្លងមកគេសង្កេតឃើញរថយន្ដខាងលើច្រើនតែបើកឆ្លងកាត់.តំបន់នោះជាញឹកញាប់ ប៉ុន្តែគេមិននឹកស្មានថា រថយន្ដនោះប្រព្រិត្តណ៍បទល្មើសដឹកឈើខុសច្បាប់នោះឡើយ
ស្រោបគ្នានោះដែរ លោក ពង់ ពុទ្ធារ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្ត បានអោយដឹងតាមរយះទូរស័ព្ទថា: លោកមិនបានទទួលការដឹង ឬលិខិតសំអនុញាតិដឹកឈើរបស់អង្គភាពស្នងការនោះទេ ប៉ុន្តែបើ ពាក់ព័ន្ធនឹងអង្កាការសម្ព័ន្ធមិត្តចាប់ឃាត់រថយ្ដខាងលើដឹកឈើគ្នានច្បាប់នោះជាសិទ្ធរបស់អង្កការសម្ព័ន្ធនឹង ជាដៃគួរ សហការជាមួយ កំលាំងបរិស្ថានដ៏ល្អ ដើម្បីរក្សា នៅធន់ធានធម្មជាតិឬសត្វព្រៃ ក្នុងការ ការពារនឹងទប់ស្កាត់ដែលកើតមាននៅក្នុងដែនជម្រោកសត្វព្រៃ.អភិរក្សភ្នំសំកុះ បើទុះបីជារថយ្ដអង្គភាពនោះឡេះដោះសាយ៉ាងណាក៏ដោយក៌ស្ថិនៅការឃ្លុំមើលរបស់អង្គការសម្ពន័វ៉ៃអេដ៍ ។
តំណរគ្នានោះដែរ លោក ស្នងការរង ឧត្តមសេនីយ៍ នូវ តាល់ អ្នកសម្រោបសម្រួលចូលខ្លួនដោះស្រាយរថយន្ដជាមួយអង្កការ ក៏ជាអ្នក តំណាងអោយ លោកស្នងការ សរ ថេង បានបញ្ជាក់តាមរយះទូរស័ព្ទថា លោក មិនទាន់ទទួលព័ត៌មានណាមួយអោយជាក់លាក់ច្បាស់ការឡើយ នៅក្នុងករណី
រឿងរថយន្ដអង្គភាពដឹកឈើខុសច្បាប់នោះដែរទេ ប៉ុន្តែ លោកទទួលដឹងថាអង្គការសម្ព័ន្ធមិត្ត ហៅកាត់ថាវ៉ៃអេដស៍ បានចាប់រថយន្ដអង្គភាពពាក់ព័ន្ធដឹកឈើនោះមែន លោកបន្ត ប៉ុន្តែប្រសិនរឿងនោះយ៉ាងណាៗ លោកនឹងឆ្លើយតបបន្ថែមប៉ុន្តមកដល់ពេលនេះលោកមិនបានឆ្លើបតបបានទេ ព្រោះទូរស័ព្ទឬតេឡេក្រាមត្រូវបានផ្លុក
រីឯចំណែក លោកសរ.ថេង.ស្នងការនគរបាលខេត្តពោធិ៍សាត់ ទូរស័ព្ទមិនលើក ថែមទាំងតេឡេក្រាមត្រូវបានផ្លកដែរ មិនអាចទំនាក់ទំនងបាន។
លោក កួយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់.បានបញ្ជាក់តាមរយះទូរស័ព្ទ.ក្នុងករណីរថយន្ដដឹកឈើរខុសច្បាប់របស់អង្គភាពនៃស្នងការដ្ឋាននគរបាលនោះថា: លោកមិនបានដឹងនឹងទទួលលិខិតសំអនុញាតិរថយន្ដ ដឹកឈើរបស់អង្គភាពនគរបាលខេត្តនោះទេ កាលពីកន្លងមកប៉ុន្តែករណីបានកើតឡើងហើយ លោកទើបទទួលដឹងថារថយន្ដសំដឹកឈើមកធ្វើរោងអោយប៉ូលិស
លោកបន្តថាទុះជាករណីនោះយ៉ាងណាក៏លោកនៅតែបន្តនីតិវិធីទៅតាមផ្លូវច្បាប់ដដែល លោកមិនអាចអោយជនឈ្លាតឱកាសយករថយន្ដអង្គភាពរដ្ឋ ទៅបន្តល្មើស ដើម្បីប្រយោជន៍ឯកជននោះបានឡើយ ។
លោក ខួយ រីដា បានឆ្លើយតបនៅករណីខាងលើតាមរយះទូរស័ព្ទដែរថា លោកបានទទួលនឹងដឹងតាមបែប បទការងាររដ្ឋបាលហើយ អ្វីដែលកើតឡើងនៅពេលថ្មីៗនោះ ។
ប្រភពជំវិញមជ្ឈដ្ឋាននៅក្នុងតំបន់ខាងលើបានរិះគន់ថានេះជារឿងមួយនឹងដាក់ការសង្ស័យថា នេះសម្រាប់ការបំភ័ណភ្នែកមហាជនក្នុង ខណះយករថយន្តរបស់អង្គភាពនគរបាលជាតិដែលជូន មកបំរើនឹងធ្វើអាជីវកម្ម បំរើបុគ្គល់ វិញវិញ ។