ទម្រង់ធម្មជាតិ បុប្ផាល័ក្ខខ្លួន.ដ៏ស្រស់ស្អាត.ដែលមានឈ្មោះថា ១៥០០ត្រូវបាន បំផ្លាញខូចធាតុដើម.ក្រោមការគាស់ កកាយ វិនិយោគ ពីក្រុមហ៊ុន នៅ ស្រុកវាលវែង.ខេត្តពោធិ៍សាត់

ពោធិ៍សាត់ : បុប្ផាល័ក្ខខ្លួនដែលស្រស់ស្អាត លម្អរ ទៅដោយមានព្រៃពទ័្ធ ជុំវិញខៀវស្រស់ស្រង៉ាត់ ដែលភ្ញៀវទេសចរជាតិនឹងអន្តរជាតិចាប់ចិត្តនិង បានមកកំសាន្ត ពីគ្រប់ទិសទី បានស្គាល់ថាចំណុច.ភ្នំ១៥០០  ។

ស្របគ្នានោះ សម្ដេច.តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី
លោកបានដាក់ ប្រសិទ្ធនាម អោយយ៉ាង ពិរោះរណ្ដំកាលពីកន្លងមកថា: សំណាងថ្មដា បុប្ផាល័ក្ខខ្លួន នៅស្រុកវាលវែង ក្នុងទឹកដីខេត្តពោធិ៍សាត់

ប៉ុន្តែ ជាអកុសល្យ ពេលនេះត្រូវបានគេចូលនឹង វិនិយោគ កែទម្រង់ខូចធាតុដើមជាបណ្ដើៗហើយ

ដោយយោង តាមលិខិតមួយច្បាប់របស់ប្រធានឈ្មោះ ស៊ឹង សុខអាង តំណាងក្រុមហ៊ុន ប៊្លែក ស្បាយឌឺរ អុឹមផត អុិចផត បានដាក់ការស្នើសុំទៅមន្ទីបរិស្ថានខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ

ក្នុងលិខិតនោះ ក្រោមការ  នឹងស្នើដល់ មន្ទីរបរិស្ថានអោយជួយបង្កើតគណះកម្មាការ ជួយអន្តរាគមន៍ដល់ក្រុមហ៊ុន ក្នុងពេលកំពុងចុះគាស់កាយសំអាតវិនីយោក ក្រែងមានជនណាមកចូលយាយី កាប់រានទន្រ្ទានឬដណ្ដើម. ប្រទាំងសេនាកន្លែងក្រុមហ៊ុនដែលកំពុងបុះទីតាំង ។

ប្រភពពីអ្នកស្រុកនៅតំបន់នោះបានស្ដីបន្ទោសទៅលើអាជ្ញាធរថា ការមិនយកចិត្តទុក្ទដាក់ពីអាជ្ញាធរ ចំពោះតំបន់ទេសចរធម្មជាតិអោយនូវធាតុដើមនោះទេបែជា ឃុបឃិតបោះពួយ ទៅអោយឈ្មួញមកគាស់កាយ ដីភ្នំ១៥០០ អោយខូចទម្រង់ធាតុដើមទាំងស្រង់ នេះហើយជាការឃុបឃិត នឹងគិតប្រយោជន៍ផ្ទាល់ខ្លួន មិនគិតប្រយោជន៍សាធារណះ  នេះជាសម្ដីពលរដ្ឋអ្នកនៅស្រុកនោះ ។

លោក គង់ ពុទ្ធារ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់  បានអោយដឹងតាមរយះតេឡេក្រាមថា:  ក្រុមហ៊ុនប្លែកស្បាយឌឺរ អុឹមផត អុិចផត នោះដាក់លិខិតទៅស្នើសុំមកដល់មន្ទីបរិស្ថានអោយជួយបង្កើត
គណះកម្មាការ អន្តគមន៍នាពេលកន្លងដែរ ប៉ុន្តែត្រូវបានលោកច្រានចោលមិនទទួលស្គាល់លើលិខិតនោះទេ  ដោយលោក សំអាងថា.លើលិខិត របស់ក្រុមហ៊ុននោះមិនមានភាព ប្រក្រតី ឬមិនមានចុះហត្ថលេខា និងបុះត្រា
លើលិខិតដែលស្នើសុំនោះឡើយ

ប៉ុន្តែ ទុះបីជាលោកមិនទទួលស្គាល់លើលិខិតនោះយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននោះ គេនៅតែដំណើរការ និងសាសង់ដោយរលូន
នេះជាសញ្ញាបង្ហាញអោយឃើញថា ឆ្កែនៅតែព្រុះ  រីឯ មនុស្សនៅតែដើរ

បណ្ដាមជ្ឈដ្ឋានទូទៅ បានដាក់ការសង្ស័យទៅលើមន្រ្តីអ្នកអនុវឌ្ឈន៍
ច្បាប់ថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់ថា ប្រសិនបើជាមន្រ្តីពាក់ព័ន្ធមិនឯកភា ទៅតាមសុំណើរក្រុមហ៊ុននោះទេ តើរឿងអី្វក្រុមហ៊ុនប្លែកស្បាយឌឺរ អុឹមផត អុិចផត ធ្វើសកម្មភាពមកដល់សព្ទថ្ងៃ ប៉ុន្តែគេស្គាល់យ៉ាងច្បាស់ថាក្រុមហ៊ុនដែលដំណើរការបច្ចុប្បន្ននេះ គឺឈ្មោះ.ឱកញ្ញា ប្រុស

គួបញ្ជាក់ផងដែរថា រីឯ តំបន់ទេសចរដែលគេស្គាល់ថាទឹកធ្លាក់ ដាតូច ក៏បាននឹងកំពុងវិវឌ្ឈន៍ មិនខុសគ្នាទៅនឹងដំណើការ តភ្ជាប់ទៅនឹង បុប្ផាល័ក្ខខ្លួន ភ្នំ១៥០០ នោះដែរ
គេសង្ករតឃើញថា នាបច្ចុប្បន្ន អ្នកមានអំណាចនឹងអ្នកមានលុយ នៅក្នុងខេត្ត ពោធិ៍សាត់ បាននឹងក្ដោបក្ដាប់ឱកាស និយមបក្សពួក  ដ៏មានឥទ្ធិពល  បាន កាយគាស់ចក្រគ្រិះសំណង់រឹងជាបន្តទៅតាមមាត់ជ្រុះជ្រលងដងអូរធម្មជាតិ
ឬជាកម្មាសិទ្ធអស់ទៅហើយ គ្នានឃើញ នៅចន្លោះត្រង់ណារបស់រដ្ឋនោះទេ
នេះបើតាមការខ្សឹបប្រាប់ ពីមន្រ្តីនិងពលរដ្ឋអតីតអ្នកនៅតំបន់ទេសចរនោះ  ដែលគេស្គាល់ថា កន្លែងអេកូដ៍ទេសចរ.ដាតូច ។

ពាក់ព័ន្ធតំបន់ទេសចរជួរភ្នំសំកុះខាងលើ.លោកខូយ រីដា អភិបាលនៃណះអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់តាមរយះតេឡេក្រាមថា : ក្រសួងបរិស្ថានបាន មានវិធានការអោយខេត្ត បញ្ឈប់ឬផ្អាករាល់ការឈួឆាយនិងសាសង់របស់ក្រុមហ៊ុននោះកន្លងមក ម្ដងរូចមកហើយប៉ុន្តែលោកចាំមើលបន្ត ។ ចំណែករីឯ លោក វង្ស អេង មិនមានពន្យល់ជុំវិញពាក់ព័ន្ធរាល់បញ្ហាខាងលើនោះទេ ហាក់បីដូចជាប់មាត់នឹងដាក់ចម្លើយទៅតែថ្នាក់លើ ។

ព័ត៌មានដែលជាប់ទាក់ទង