ពោធិ៍សាត់ : ប្រមុខរដ្ឋាភិបាល បានចេញនូវសេចក្ដីប្រកាសនឹងណែនាំ គ្រប់បណ្ដាស្រុក.ក្រុងខេត្ត.រាជធានី.មិនអោយមានការដាក់កង់ត្រូលនឹងប៉ះពាល់ដល់ ប្រយោជន៍សារធារណះជនតាមរយះដាក់កង់ត្រួល ឬកាក់យកលុយតាមផ្លូវ នឹងបណ្ដាតំបន់ទេសចរណ៍នាៗ
យោងតាមសរចក្ដីរាយការណ៍នឹងសាបង្ហោះពី សកម្មភាពនឹងភ្ជាប់ជាមួយនៅរូបភាពជាច្រើនសន្លឹកថា : មានយកលុយភាស៊ីចំណតរថយន្ដតាក់ស៊ីដាក់ខុសគោលដៅ ដោយមានចំណោតរថយន្ដតាក់ស៊ីស្ថិតនៅរង្វង់មូល ស្រុកវាលវែង ប៉ុន្តែអ្នកអនុវត្តន៍ចាំយកលុយភាស៊ីបែលើកគោលដៅរបស់ខ្លួនទៅចាំទាលុយភាស៊ី ស្ថិតនៅឯព្រំប្រទល់ ស្រុកភ្នំក្រវ៉ាញ នេះបើគិតទៅវាខុសគ្នានឹងគោលដៅទាលុយមានចំង៉ាយជិត ៥០គីឡូម៉ែត្រឯណោះ ពីទីរួមស្រុកវាលវែង នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមរថយន្ដ ។
ប្រភពពីមន្រ្តីសាលាស្រុក វាលវែងម្នាក់បានខ្សឹបដាក់ត្រចៀកថា នៅថ្ងៃទី៨ ខែគុម្ភះ ឆ្នាំ២០២៤
លោកវង្ស អេង បានដឹកនាំមន្រ្តីក្រោមឱវ៉ាទ បើកកិច្ចប្រជុំលើគោលដៅយកភាស៊ីរថយន្ដនោះដែរ បញ្ហាប្រឈមនឹងប៉ះពាល់លើភ្ញៀវដែលចេញចូល មកលែងនូវតំបន់ទេសចរណ៍នូវស្រុកវាលវែង ខេត្តពោធិ៍សាត់
ប៉ុន្តែការប្រជុំរបស់ គណះបញ្ជាការឯកភាពក្រោមការដឹកនាំពី លោកអង្ស អេង នោះវាហាក់បីដូចជាដដែលៗ នឹងមិនអាចដកគោលដៅយកលុយភាស៊ីរថយន្ដនោះមិនរូចពីគោលដៅចាស់ នៅជាសញ្ញាអោយឃើញយ៉ាងច្បាស់ថាកន្ទេលធំបន្លំដេក ។
បណ្ដាមជ្ឈដ្ឋាន នៅក្នុងស្រុកនោះបានរអ៊ូរទាំគ្រប់មាត់ថា ពួកគេអ្នកនៅក្នុងតំបន់នោះ អស់ជំនឿ នឹងដកសេចក្ដីទុក្ទចិត្តយ៉ាងច្រើន ពីជំហ៊របស់ លោក វង្ស អេង អភិបាលស្រុកវាលវែង ដោយយល់ឃើញថារាល់បញ្ហាដែលកើតឡើងមិនដែលឃើញ លោកអភិបាលរូបនោះចូលសម្រោប់សម្រួលបានទាន់ពេលវេលានោះទេ គេឃើញច្រើន ប្រើមន្រ្តីផ្សេងៗក្នុងស្រុកនោះ ទៅជំនួសខ្លួនរាលពេល នៅក្នុងករណីរណាមួយប៉ុន្តែពួកគេយល់ថាទំនងជា លោកអភិបាលរូបនោះប្រហែល ជាអសមត្ថភាព ក្នុងការដឹកនាំ ហើយមើលទៅ នេះបើយល់តាមការសង្កេតឃើញបណ្ដាមជ្ឈដ្ឋាននៅតំបន់នោះ ។
ពាក់ព័ន្ធជុំវិញបញ្ហា ខាងលើ អង្គភាពសាព័ត៌មាន យើង សំសេចក្ដីបំភ្លឺតាមរយះតេឡេក្រាមពីលោក វង្ស អេង អភិបាលស្រុកវាលវែងដែរប៉ុន្តែ មិនមានការឆ្លើយតបឡើយ ។