ម៉ូតូ FXរបស់ពលរដ្ឋមួយគ្រឿងត្រូវបាននាយប៉ូលិសបុ៉ស្តិ៍រដ្ឋបាល ឃុំរំលិច ស្រុកបានកាន ដកហូតយកដាច់ទុក្ទប្រើប្រាស់

ពោធិ៍សាត់ :បើទុះជាអភិក្រម៥ដល់ម៉ោងវះឬកាត់សាច់ស្អុយចោលនឹង ដាក់កំរិតដ៏ធ្ងន់ធ្ងូរទៅលើមន្រ្តីខិលខិខូចក្នុងជួររដ្ឋាភិបាលយ៉ាងណា ក៏នូវតែមានមន្រ្តីឡឹបលាម មួយចំនួននៅតែសង្ងំប្រព្រិត្តិណ៍អំពើពុករលួយគិតប្រយោជន៍ផ្ទាល់ខ្លួនជាដដែលៗ ។

ជាក់ស្ដែង នាយប៉ូលិសប៉ុស្តិ៍រដ្ឋបាល លោក សំ សុផល នឹង នាយរងបុ៉ស្តិ៍ លោក អ៊ុំ ប៊ុនចាន់ថន បាននឹងកំពុងទទួលរង នូវការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋនៅតំបន់នោះ ថា: បានប្រើអំណាចយុទ្ធសាស្រ្ត ដកហូតនឹងគំរាមយកម៉ូតូម៉ាក FXមួយគ្រឿង ហាក់បីដូចនឹងស៊ីដាច់ របស់ប្រជាពលរដ្ឋ ដែលជិះមកលេងកំសាន្តស្ថិតនៅសាលាវិទ្យាល័យ.ក្រោមការចោទប្រកាន់ថា ម៉ូតូនោះបំពងសម្លេងឮខ្លាំង កាលពីថ្ងៃទី១២ ខែមេសារ ឆ្នាំ២០២៣ កន្លងទៅស្ថិតនៅ ឃុំរំលិច ស្រុកបាកាន ខេត្តពោធិសាត់ កាលពីរយះកន្លងមក ។

ប្រភព ច្បាស់ការនៅតំបន់ នោះ បានសំមិនបញ្ចញឈ្មោះ ខ្សឹបប្រាប់ថា : បន្ទាប់ពីចាប់ឃាត ម៉ូតូនោះរូចមក ក៏គេឃើញ មានការចចារភ្លាមៗថ្នូនឹងទឹកប្រាក់អោយដោះលែង ពីម្ចាស់ម៉ួតូចំនួន ២០ម៉ឺនរៀល ប៉ុន្តែនៅក្នុងខណះ ការចចារពីម្ចាស់ម៉ូតូនោះមិនបានសម្រេច ហើយ ក៏មិនទទួលយល់ព្រម ពីខាងភាគី លោកនាយប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំរំលិចបាននោះដែរ ប៉ុន្តែយ៉ាងម៉ិញ ប្រសិនបើម្ចាស់ម៉ូតូយល់តាមការ ដាក់កំរិតក្នុងការដោះលែងថ្នូរនឹងទឹកប្រាក់៤០ម៉ឺនរៀលទើបអាចប្រគល់ម៉ូតូនោះ អោយម្ចាស់វិញបាន ។

ប្រភពខ្សឹបបន្តថា ក្រោយពីការដកហូតនឹងចចារតម្លៃទឹកប្រាក់មិនត្រូវគ្នា រវាងភាគីម្ចាស់ម៉ូតូ នឹងភាគី លោកនាយប៉ូលិសប៉ុស្តិ៍ មិនបានសម្រេច គេឃើញថា ម្ចាស់ម៉ូតូបានសម្រេច ទុក្ទម៉ូតូនោះចោលអោយលោកនាយប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំរំលិច រក្សាទុក្ទជារាង រហូតមកដល់បច្ចុប្បន្ន
នេះបើយោងតាមប្រភពច្បាស់ការបានខ្សឹបប្រាប់ ។

នេះហើយជារឿង អាងអំណាច នឹង លូកដៃបំពានច្បាប់នឹងការអនុម័តកិច្ចការឬមិនឆ្លងកាត់ប្រព័ន្ទតុលាការឡើយ ។

ប្រភពព័ត៌មានមួយចេញពីតំបន់នោះបានខ្សឹបដាក់ត្រចៀកទៀតថា : លោកនាយប៉ូលិសប៉ុស្តិ៍ នឹងនាយរងបុស្តិ៍ខាងលើបាននឹងកំពុងធ្វើអោយ ប្រជាពលរដ្ឋនៅតំបន់ខាងលើ សំដែងការមិនពេញចិត្តយ៉ាងខ្លាំង អំពី ទង្វើអសកម្មផ្សេងៗនឹងទង្វើខុសប្រាសចាកពីវិន័យកងកំលាំងក្នុងនាមដែលខ្លួនជាមន្រ្តីនគរបាលយុត្តិធម៌ ។

ប្រភពបានបង្ហើបទៀតថា : កាលពីមួយរយះមុននារដូវ វស្សា គេមន្រ្តីបុ៉ស្តិ៍រដ្ឋបាលបានពង្រាយកំលាំងចុះចាប់អ្នកឆក់ត្រីនៅក្នុងតំបន់ របស់ខ្លួនបានជាច្រើន
ករណីក៌ប៉ុន្តែ គេឃើញមិនចេះអស់ មុខសញ្ញាហើយនៅតែ មុខសញ្ញា ជាដដែលៗ នេះគេបង្ហាញអោយឃើញថាមនុស្សនៅតែដើ រីឯសត្វឆ្កែនៅតែព្រុះ ។

គួបញ្ជាក់ផងដែរថា : កាលពីថ្ងៃទី ២៦ ខែធ្នូ រឆ្នាំ២០២៣ កន្លងទៅ មានករណីឆក់ត្រីស្ថិត នៅក្នុង តំបន់ភូមិសាស្រ្តឃុំរំលិចពេលនោះ កំលាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល លោកសំ សុផល នឹង លោកនាយ រងប៉ុស្តិ៍ អ៊ុំ ប៊ុនចាន់ថន ចាប់បាន ជនសង្ស័យបានចំនួន៤នាក់ ប៉ុន្តែខណះនោះ គេឃើញថា ទង្វើនឹងការឃុបឃិត ពុករលួយជាប្រព័ន្ធ យកលុយក្នុង ១ម្នាក់ ចំនួន ៦០ម៉ឺនរៀល ថ្នូនិងការដោះលែងភ្លាមៗ ជាញឹកញយ
ប៉ុន្តែគេសង្កេតមើលឃើញដែរ ថា តើទង្វើរបស់មន្ត្រីប៉ូលិស ដូចជាលោកនាយប៉ូលិសប៉ុស្តិ៍រដ្ឋបាល ទាំង២រូបនោះប្រើយ័ន អ្វីក៏អាចឈរជើង នឹង @ ល្អម្លេះ ម៉្យាងវិញទៀតលោកប៉ូលិសរូបនោះដុះស្លែរចាស់កំរិលមិនមានការផ្លាស់ប្ដូរ ឬចូលនិវត្តន៍ បើគិតពីអាយុល្មមនឹងសម្រាកហើយ ម៉្យាងវិញទៀត លោកនាយប៉ុស្តិ៍រូបនោះដើមិនចង់ទៅមុខផង ។

មជ្ឈដ្ឋានទូទៅ គេចាំអ៊ុតមើលថា តើបើមន្រ្តី បំរើរាស្រ្ត របៀបនោះ តើលោកស្នងការ ស ថេង នឹង អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ លោក ខូយរីដា គិតយ៉ាងដែរ ចពោះមន្ត្រីអសកម្មយ៉ាងនោះ

ពាក់ព័ន្ធជុំវិញការ រិះគន់របស់ប្រជាពលរដ្ឋមកលើ លោក នាយប៉ូលិសប៉ុស្តិ៍រដ្ឋបាលនឹងនាយរងប៉ុស្តិ៍ខាងលើ
លោក ស ខេង មិនអាចទំនាក់ទំនងបានទេ ព្រោះទូរស័ព្ទលោកនៅក្រៅតំបន់សេវ៉ា ។

ព័ត៌មានដែលជាប់ទាក់ទង