ប្រជាពលរដ្ឋរស់នៅតំបន់ ស្រុកវាលវែងបាននឹងកំពុងបញ្ចេញមតិ ប្រតិកម្មមិនចំហរទៅនឹងការខូចធាតុដើមចំណុចទេសចរណ៍ធម្មជាតិ ភ្នំ១៥០០

ពោធិ៍សាត់ : ប្រជាពលរដ្ឋជាច្រើន បាននឹងកំពុង បញ្ចេញនៅមតិ នឹងប្រតិកម្មទៅនឹង
អាជ្ញាជំនាញ នឹងក្រសួងបរិស្ថានបានអនុញ្ញាតិអោយក្រុមហ៊ុនមួយដែលមានឈ្មោះ អឹង ស៊ីអ៊ុយ មកឈួសឆាយនៅលើតំបន់ទេសចរណ៍ធម្មជាតិពិត ដែលមានងារ ថា ផ្លូវអន្ទង់អាំង ឬគេហៅថា ទេសចរណ៍ធម្មជាតិ ភ្នំ១៥០០ ។

បើយោងតាមការខ្សឹបពីមន្រ្តីដែលពាក់ព័ន្ធនៅក្នុងតំបន់នោះ បានបង្ហើបប្រាប់អង្គភាពសាព័ត៌ASEAN.DLi ថា : អតីតះតំបន់ភ្នំ១៥០០ គឺជាតំបន់ហាមឃាត់ដោយតឹងរឹងបំផុត មិនអនុញ្ញាតិ អោយជនណា ឬក្រុមបក្សនិយមណា
មកធ្វើអាជិវកម្ម នៅលើ តំបន់នោះបានឡើយ បើទុះជាក្នុង ការលះទេសះណាក៏ដោយ នេះបើយោងតាមការខ្សឹបប្រាប់ អោយដឹងពីមន្រ្តីរូបនោះ ។

ប្រភពដដែលបានបន្តថា : យោងតាមប្រសាន៍របស់ប្រមុខរដ្ឋាភិបាលអតីតះនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុន សែន កាលពីកន្លងមក លោក បាន អញ្ជើញមកជា គណះធិបតី ក្នុងអង្គរពិធីរសម្ភោទដាក់អោយប្រើប្រាស់នៅ វ៉ារីអគ្គិសនីតាតៃ
ឈ្លាតក្នុងឱកាសនោះ លោកបានលើកឡើងអំពីយុទ្ធតំបន់ ស្រុកវាលវែង
ក្នុងខេត្តពោធិសាត់ ។
ខណះនោះដែរ សម្ដេចតេជោ បានដាក់ងារអោយថា ជាតំបន់ទេសចរណ៍កូនពៅ.ហៅថាសំណាងថ្មដា បុប្ឆាល័ក្ខខ្លួន.ឬភ្នំ១៥០០ សម្ដេចបានបញ្ជាក់ដាក់ ថាជាតំបន់ទេសចរណ៍ធម្មជាតិ ហើយក៏មិនអនុញ្ញាតិអោយខូចនៅធាតុដើមនោះឡើយ ។

លោក ផាន់ សុភារីន នាយកការពារដែន
ជម្រកភ្មំសំកុស បានអោយដឹងតាមរយះទូរស័ព្ទថា :បច្ចុប្បន្ន ក្រុមហ៊ុន អ៊ឹង ស៊ីអ៊ុយ គេគ្រោងប្រែខ្លាយ តំបន់នោះទៅជាតំបន់ទេសចរណ៍ខ្នាតតូច លើផ្ទៃដី១០ហិចតា ថែមទាំងបង្កើតតំបន់រីសោទ៍ទៀតផង ប៉ុន្តែក្រុមហ៊ុននោះនូវឡើយមិនទាន់ទទួលច្បាប់អនុញ្ញាតិជាផ្លូការច្បាស់ចេញដោយក្រសួងបរិស្ថាន
ប៉ុន្តែកន្លងមក គេដឹងថាក្រុមហ៊ុនមួយ នោះ បានទទួលលិខិត.ស.ជ.ណ.ចេញដោយក្រសួងងបរិស្ថានម្ដងរូចហើយ នេះបើយោងតាមការបញ្ជាក់ពី នាយកដែនជម្រកភ្នំសំកុស ។
ពាក់ព័ន្ធនឹងកិច្ចការនោះ លោកគង់ ពុទ្ធារ៉ាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បញ្ជាក់ដែរថា : លោកមិនបតិសេដ្ឋឬមិនច្រានចោលទេរាល់បញ្ហាកិច្ចការខាងលើរបស់ក្រុមហ៊ុននោះ ប៉ុន្តលោកក៏មិនទាន់បានទទួលច្បាប់ជាផ្លូវការណ៍ណាមួយពីក្រសួងឬស្ថាប័នពាក់ព័ន្ធអោយជាក់ល័ក្ខដាក់អោយក្រុមហ៊ុននោះដំណើការណ៍នៅឡើយទេ ។

លោកខូយ រីដា អភិបាលនៃគណះអភិបាលពោធិ៍សាត់បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា : លោកក្នុងនាមជាគណះបញ្ជាឯកភាពខេត្ត លោកមិនទទួលយកសំណើរណាមួយដែលមិនមានមូលដ្ឋានច្បាស់លាស់ពីសំណាក់ភាគីដែលធ្វើ ផ្ទុយ ពីគតិយុទ្ធច្បាប់នោះទេ

លោកបានបញ្ជាក់ បន្ថែមលើពីនេះទៀតថា កន្លងមកលោកមិនបានទួលច្បាប់ណាសមួយពីក្រុមដែលគ្រោងនឹងសាងសង់នៅលើតំបន់១៥០០នោះទ ប៉ុន្តលោកគ្រាន់ឮប្រយ៉ោល ថាមានក្រុមគ្រោងនឹងប្រែខ្លាចតំបន់នោះ
បច្ចុប្បន្ន លោករងចាំមើលតើមានលិខិតអនុញាតិណាមួយចូលមកដល់រដ្ឋបាលខេត្ត ពោធិ៍សាត់ ឬពាក់ព័ន្ធ ។

បណ្ដាមជ្ឈដ្ឋានទូទៅនៅស្រុកនោះបានដាក់ការសង្ស័យថាការអង្អុលបង្ហាញអោយកើតនឹងមានប្រែខ្លាយតំបន់នោះអោយទៅជាអ្វីមួយ អាស្រ័យលើម្ចាស់ដែនដីអ្នកនៅតបន់នោះផ្ទាល់ ប៉ន្តែភាពមិនច្បាស់លាស់កន្លងមកវាហាក់បីដូច ជា រាបមិនត្រូវ នឹងកន្ទេលធំបន្លំដេកពីមន្រ្តីមួយចំនួន ថ្នាក់ក្រោមជាតិ

ព័ត៌មានដែលជាប់ទាក់ទង