នៅយប់ ថ្ងៃ​ទី ១៧ ខែកុម្ភះ ឆ្នាំ​២០​២៤ លោក ឧត្តមសេនី​យ៍ត្រី ចាន់ ទិត្យ ស្នង​ការរងទទួលការងារចរាចរណ៍ បានដឹកនាំមន្រ្តីនគ​របាលក្រោមឱវាទបន្តចុះអនុវត្តពង្រឹងច្បាប់ច​រាចរណ៍ផ្លូវ​គោក ព្រមទាំងចុះត្រួតពិនិត្យរកសារធា​តុស្រវឹងនិងត្រួតពិនិត្យអាវុធជាតិផ្ទុះ។

នៅវេលាយប់ថ្ងៃទី ១៧-០២-២០២៤ ដោយគិតត្រឹមម៉ោវេលាង ២៣ និង ២០នាទី កម្លាំងចរាចរណ៍ផ្លូវ​គោក​បានដាក់គោលដៅ ចុះពង្រឹងកាអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងការត្រួតពិនិត្យរកសា​រធាតុស្រវឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅ​ត្រង់ចំណុចមុខប៉ុស្ដិ៍នគរបាលពូជ្រៃ ចំនួន ០១​គោល​ដៅក្រុងនិងស្រុកនិងនៅ ក្នុងខេត្តដោយប្រើ​ប្រា​ស់ កម្លាំង សរុបចំនួន ២៦នាក់ ដោយ​ប្រើ​ប្រាស់កម្លាំងដូចខាងក្រោម÷
-កម្លាំងការិ.ចរាចរណ៍ខេត្ត០៦នាក់
-កម្លាំង​សណ្តា​ប់ ធ្នាប់ក្រុង០៧នាក់
-កម្លាំងការិ អន្តរាគមន៍០៥នាក់
-កម្លាំងកងរាជអាវុធហត្ត ចំនួន ០៨នាក់។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យរួមមាន÷
-រថយន្តចំនួន៣៧គ្រឿង (រថយន្តធំ១២គ្រឿង និងម៉ូតូចំនួន០៩គ្រឿង។
-អ្នកបើករថយន្តតូចមានជាតិស្រវឹង (ក្រោម០​.២៥) ០០គ្រឿង
-អ្នកបើកម៉ូតូមានជាតិស្រវឹងក្រោម០.២៥ (០១​គ្រឿង​បានធ្វើការអប់រំ)។ -ម៉ូតូគ្មានមួក០៥​គ្រឿង​។ -ពិន័យម៉ូតូ០០គ្រឿង។ -ធ្វើកាអប់រំម៉ូតូ ចំនួន​០៥គ្រឿង -ករណីផ្សេងធ្វើការដោះភ្លើងរថយន្តតុបតែង​ភ្លើង ខុសលក្ខណ: ខុសបច្ចេកទេសទៅ​លើរថយន្តធុនធំ ចំនួន ១២គ្រឿងនិងរថយន្តតូចចំនួន ០៣គ្រឿង។ -រីឯការចុះពិនិត្យរកសាធាតុផ្សេងៗ ពុំបានត្រួតពិនិត្យឃើញនៅឡើយទេ៕

ព័ត៌មានដែលជាប់ទាក់ទង