ស្ថានីយថ្លឹង«រថយន្តមានជ័យ»ស្រុកស្នួលខេត្តក្រចេះ ដែលគ្រប់គ្រងដោយលោក នូ សុវណ្ណា នៅតែបន្តសកម្មភាពបើកភ្លើងខៀវ អោយរថយន្តដឹកទំនិញខ្នាតធំដឹកលើសទម្ងន់ឆ្លងកាត់ និងគេសវេសមិនចូលថ្លឹង
ខេត្តក្រចេះ៖ ក្រុមប្រជាពលរដ្ឋ និងមហាជនបានឲ្យដឹងថា ស្ថានីយជញ្ជីងថ្លឹងរថយន្ត មានជ័យ ស្រុកស្នួលខេត្តក្រចេះ ដែលមានលោកនូ សុវណ្ណាជាប្រធានស្ថានីយ នៅតែបន្តបើកភ្លើងខៀវ អោយរថយន្តដឹកទំនិញវេអងខ្នាតធំ ដែលដឹកលើសទម្ងន់ឆ្លងកាត់ទៅមក ហ្នឹងគេចវែសមិនចូលថ្លឹងដោយមិនខ្វល់ពីផលប៉ះពាល់នោះឡើយ។
ជាក់ស្តែង នៅយប់ថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០២៤នេះ ត្រូវបានគេសង្កេតឃើញមានរថយន្តវេអងខ្នាតយក្សជាច្រើនគ្រឿង បានសម្រុកធ្វើសកម្មភាពដឹកទំនិញខ្នាតទ្រងទ្រាយធំ ត្រូវគេសង្ស័យថាទំនិញទាំងនេះបានផ្ទុកលើសទម្ងន់ ហើយគេចមិនចូលថ្លឹងក្នុងស្ថានីយជញ្ជីងទៅតាមផ្លូវច្បាប់ ហ្នឹងមានឡានធំជាច្រើនគ្រឿងមុនចូលទៅថ្លឹង គេតែងតែឃើញតាកុង រឺក៏ព្រូឡាន ក្តាប់អ្វីក្នុងដៃ រឺក៏ហូតអ្វីពីកាបូបហុចទៅអោយមន្ត្រីនៅស្ថានីយរួច ទើបចូលទៅថ្លឹង ។
ពលរដ្ឋ និងមហាជនមានចម្ងល់ថា តើនេះជារូបភាពនៃការសូកប៉ាន់ក្នុងការដឹកលើសទំនង់ និងខុសបច្ចេកទេស រឺក៏យ៉ាងណា? ព្រោះតែមូលហេតុទាំងនេះហើយមើលទៅ ទើបធ្វើអោយផ្លូវជាតិជាច្រើនកន្លែងនៅចំណុចស្រុកស្នួលខេត្តក្រចេះនេះ ត្រូវរងការស្រុតខូច ដោយសារតែគ្មានការទប់ស្កាត់ពីមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្ត មានជ័យស្រុកស្នួលខេត្តក្រចេះ។
ប្រជាពលរដ្ឋបានរិះគន់ចំៗទៀតថា នៅលើកំណាត់ផ្លូវជាតិលេខ7 ស្រុកស្នួលខេត្តក្រចេះយើងនេះ បើតាមគេកត់សម្គាល់ឃើញថា ផ្នែកខ្លះនៃផ្លូវខាងលើនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានធ្វើការជួសជុល”មិនចេះចប់ មិនចេះហើយ”កត្តាទាំងនេះហើយ ដែលធ្វើឲ្យខាតបង់ថវិការរបស់រដ្ឋយ៉ាងធ្ងន់ធ្ងូ ដោយសារតែទង្វើររបស់អស់លោកដែលនាំគ្នាគិតតែពីផលប្រយោជន៍ខ្លួនចាំតែប្រមូលលុយ ផ្ទុយនិងតួនាទីការងាររបស់ខ្លូន។
ពលរដ្ឋ និងមហាជនសូមស្នើរទៅដល់ ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម សេង ឈួន មេត្តាជួយចាត់មន្ត្រីជំនាញចុះមកត្រួតពិនិត្យ ស្ថានីយជញ្ជីងថ្លឹងរថយន្ត មានជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលគ្រប់គ្រង់ដោយលោក នូ សុវណ្ណានេះផងទាន ដើម្បីទប់ស្កាត់កុំអោយផ្លូវខូចដោយសាររថយន្តដឹកលើសទំនង់ បាត់បង់ដល់ថវិកាជាតិ។