លៀសរាប់រយតោន.ត្រូវបានឈ្មួញជនជាតិវៀតណាមប្រមូលទិញនាំចេញទៅខាងក្រៅដោយរលូន

ពោធិ៍សាត់ :បឹងទន្លេសាប.ជាកេរ្មិ៍មរតករបស់កម្ពុជាដ៏មានតម្លៃ មហិមា នឹងក៏សម្បូបែប ទៅដោយធនធានធម្មជាតិសំរាប់ផ្ដល់ផលចិញ្ចឹមមនុស្សទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។

ប៉ុន្តែបច្ចុប្បន្ន គេឃើញថា មានការចន្លោះប្រហោងនឹងការឃុបឃិតជាប្រព័ន្ធនៅតែមានជាដដែលៗ ពីមន្រ្តីមួយចំនួនមិនចេះចប់ បើទុះជាកំរិតដ៏តានតឹងឬបញ្ជាពីប្រមុខរដ្ឋាភិបាលអាណត្តិមុន.ក៏ដូចជាអាណត្តិទី.៧នេះយ៉ាងណាក៏ដោយ ក៏នៅតែមានមន្រ្តីគ្រាប់ល្ពៅឈ្លាតឱកាសនិយម កំអែលចាស់មិនប្រែគំនិតបាននោះឡើយ
ដោយឡែកប្រសិនបើមន្រ្តីទាំងនោះនៅតែកាន់តួនាទីចាស់រាប់សិបឆ្នាំ ឬចាស់គំរិលនៅត្រង់ចំណុចនោះជាដដែលៗ មិនអាចប្រែខ្លាយ ឬកាត់បានទម្លាប់ខិលខូចនោះឡើយ។

ជាក់ស្ដែងប្រភពបែកធ្លាយចេញពីផ្ទៃក្នុងអ្នកជំនួញនៅទីនោះបានបង្ហើបថា បច្ចុប្បន្ននេះគេឃើញមានឈ្មួញជាច្រើនអ្នក ប៉ុន្តគេស្គាល់ច្បាស់ឈ្មួញ ម្នាក់នៅក្នុងណោមឈ្មួញផ្សេងទៀត
គឺឈ្មោះ ឡេ យ៉ាំងប៊េ ជាជនជាតិវៀតណាម ហើយឈ្មួញរូបនោះបាននឹងកំពុងប្រមែប្រមូលទិញលៀសរាប់រយតោនស្ថិតនៅក្នុងតំបន់បឹងទន្លេសាប មកស្តុបទុក្ទនៅ ឃុំកំពុងលួង ស្រុកក្រគរ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ រូចដឹកជញ្ជូនបន្ត
កនាំចេញទៅក្រៅ ។
ប្រភពបានបន្តថា មិនប៉ុណ្ណោះគេឃើញឈ្មួញរូបនោះបានបង្កើត រោងចក្រកែឆ្នៃមួយទៀតសម្រាប់បកចំហុយយកសាច់លៀសសុទ្ធក្នុងការងាយ នាំចេញផងដែរ ប៉ុន្តែឈ្មួញទាំងនោះហាក់បីដូចមានមហិទ្ធិរិទ្ធ យ៉ាងខ្លាំងដោយគេមិនដែលឃើញមានសមត្ថកិច្ចណាហ៊ានមកក្បែនោះឡើយ
បើទុះជាការប្រតិកម្មពីប្រជាពលរដ្ឋជាច្រើននៅតំបន់នោះទៅលើឈ្មួញបាននឹងកំពុងប្រព្រិត្តិ នឹងបំផ្លាញលៀស
ក៏គេមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាចុះត្រួតពិនិតឬហាមឃាត់នោះឡើយ ។

ស្របគ្នានេះដែរ
លោក ភុម និមុល នាយខ័ណ្ឌជល់ផល បានអោយដឹងតាមរយះទូស័ព្ទថា បច្ចុប្បន្ន លៀសនាំចេញលក់ចែកចាយក្នុងស្រុកគឺសមត្ថកិច្ចមិនធ្វើហាមឃាត់នោះទេ
ប៉ុន្តបើលៀសឈ្មួញធ្វើអាជិវកម្មទ្រង់ទ្រាយនាំចេញទៅក្រៅគឺសមត្ថកិច្ចត្រូវតែធ្វើការហាមឃាត់អោយខានតែបាន

លោកបានបន្តថា នៅរដូវកាលនេះកំលាំងលោកបាននឹងកំពុងសហការបណ្ដាកំលាំងពាក់ព័ន្ធ ចុះបង្រ្កាបរាល់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ឬលៀសនាំចេញទៅក្រៅស្រុកជាបន្តបន្ទាប់
ប៉ុន្តែទុះជា លោកនាយខ័ណ្ឌរូបនោះខំឆ្លើយតបដោះសារយ៉ាងណា ក៏ដោយ

ក៏នៅក្នុងកំរិតបែកធ្លាយឈ្មួញនាំចេញទាំងគឃ្លើនមិនដែលទាំងញញើតសមត្ថកិច្ចជលផលណាម្នាក់នោះឡើយ
នេះហើយគេដាក់ក្នុងកំរិតមួយថា ប្រសិនបើខ្មោចស្រុកអោយដៃ ទើបអាខ្មោចព្រៃ វា ចូលវាយលុក ។

ប្រភពជុំវិញមជ្ឈដ្ឋាននៅទីនោះបានព្រួយបារម្មណ៍ ជុំវិញហេតុការខាងលើនោះថា ប្រសិនបើសមត្ថកិច្ច ពាក់ព័ន្ធការពារ ជាពិសេស មន្ត្រីជំនាញជលផលនៅតែបណ្ដែបណ្ដោយ ឬឃុបឃិតជាប្រព័ន្ធច្បាស់ណាស់ថ្ងៃទៅខាងមុខប្រាកដនឹងរលាយ ។

ស្របគ្នាទៅនឹងការចុះបង្កាបង្រ្កាប នាពេលកន្លងទៅ របស់ លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានអោយដឹងថា លោក បានយកចិត្តទុក្ទខ្ពស់ រាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅលើតំបន់បឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តពោធិ៍សាត់ គឺលោកបានប្ដេចជ្ញាថា
គឺត្រូវតែកំចាត់ហើយ លោក ក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទុះជាក្នុងកាលះទេសះណាក៏ដោយ.
ប៉ុន្តែមហាជនរងចាំមើលថាការប្ដេចជ្ញា នឹងចិត្តយុទ្ធសាស្រ្ត របស់លោកខូយ រីដា តើហ៊ានបញ្ចេញកណ្ដាប់ដៃដែក កំចាត់ទៅលើមន្រ្តីខិលខូចក្រោមឱវ៉ាទដែលមានកំហុសឬ ប្រសិនបើរកឃើញថាមន្រ្តីនោះមានការពាក់ព័ន្ធនឹងឃុបឃិតបទទល្មើសបានដែរឬយ៉ាងណា ។

ព័ត៌មានដែលជាប់ទាក់ទង