ប្រជាពលរដ្ឋ.២៣០.គ្រួសារមកពី.ឃុំអូសោម.ស្រុកវាលវែង.ក្នុងបំណងមកសំកិច្ចអន្តរាគមពីថ្នាក់ដឹកនាំ ខេត្តពោធិ៍សាត់

ពោធិ៍សាត់ : បច្ចុប្បន្នគេមើលឃើញភាពចម្រោងចម្រាស់ដីធ្លី រវាងប្រជាពលរដ្ឋនឹងក្រុមហ៊ុន ឬអង្គការផ្សេងៗ ជាច្រើន.នៅគ្រប់បណ្ដាតំបន់នោះ ប៉ុន្តែគេមើលឃើញថា រវា អាជ្ញធរស្រុកនឹងប្រជាពលរ្ឋ
វាហាក់បីដូច នៅពន្លាតដាច់ ឆ្ងាយពីគ្នាម៉្យាងវិញទៀត ហាក់មិនទំនួលខុសត្រូវពីអាជ្ញាធរស្រុកនោះឡើយ

ជាក់ស្ដែង.កាលពីថ្ងៃទី២១.ខែកុម្ភះ.ឆ្នាំ២០២៤ គេឃើញមានប្រជាពលរដ្ឋចំនួន.២៣០គ្រួសារ មកពី ៣.គោលដៅ ចំណុច ១.វល្ល៍ពេន ចំណុច ២.អូរមាត់ប្រេះ ចំណុច ៣.អូរស្រឡៅ ស្ថិតក្នុង
ឃុំអូរសោម ស្រុកវាលវែង បាននាំគ្នាធ្វើដំណើរឆ្ពស់ទៅរកថ្នាក់នាំ ខេត្តពោធិ៍សាត់ដើម្បីរកកិច្ចជួយអន្តរាគមន៍ ក្នុងករណីដីចំការរបស់ពួកគាត់ ។

បើយោង តាម ប្រជាពលរដ្ឋបានអោយក្នុងពេលមកជំនួប ជាមួយថ្នាក់ដឹកនាំ នៅក្នុងបរិវេណសាលាខេត្ត
ពេលនោះថា: គោលបំណងរបស់ពួកគាត់មកសុំកិច្ចអន្តរាគមន៍
ពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អោយជួយរកយត្តិធម៌ជូនពួកគាត់ ក្នុងខណះមាន ក្រុមអង្គការសម្ព័ន្ធមិត្ត ហៅកាត់ថា.វ៉ាយអេដ៍ បានធ្វើការ បណ្ដេញពួកគាត់ចេញ ពីដីចំការមិនអោយនៅត្រង់ចំណុចខាងលើនោះទេ បើទុះជា កន្លែងខាងលើនោះ ពួកគាត់ធ្លាប់រស់អាស្រ័យផលជាយូមកហើយក៏ដោយ

ពាក់ព័ន្ធជុំវិញបញ្ហាខាងលើ លោក ខូយ.រីដា បានបញ្ចេញនៅមតិស្វាគមន៍ដោយ.យកចិត្តទុក្ទដាក់នៅពេលនោះថា រូបលោកផ្ទាល់ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត លោក នឹងជួយរកដំណោះស្រាយជូនពលរដ្ឋក្នុងពេលឆាប់ៗនៅថ្ងៃខាងមុខ ប៉ុន្តែយ៉ាងណាៗនោះ
លោក នឹងត្រូវមានវិធានការត្រួនឹងពិនិត្យ ទៅលើ ហេតុប៉ះពាល់ជាមុនសិន ព្រោះតំបន់នោះច្រើនជាតំបន់ការពារជួរភ្នំសំកុស ឬក៏ ជាតំបន់ជម្រកសត្វរបស់អង្គការសម្ព័ន្ធមិត្ត វ៉ៃអេដ៍ផង

ម៉្យាងវិញទៀត ប្រសិនបើតំបន់នោះស្ថិតនៅក្រៅដែនអភិរក្សនោះ លោកនឹងស្វាគមន៍ដោះស្រាយជូនពលរដ្ឋភ្លាម ៗនេះបើតាមប្រសាសន៍របស់ លោកខូយ រីដា ។

រី ឯ លោក គង់ ពុទ្ធារ៉ា ប្រធានមន្ទីបរិស្ថានបានផ្ញើសារ មួយឃ្លាយ៉ាងខ្លី អោយដឹងតាមរយះតេឡេក្រាម ថា លោកមិនអោយ សារព័ត៌មានASEAN DLI កុំជឿ តាមប្រជាពលរដ្ឋ ប៉ុន្តែក្នុងការពន្យល់អ្វីទៀត លោកមិនបានបន្ត ។

ព័ត៌មានដែលជាប់ទាក់ទង