តើជាសមត្ថកិច្ចខាងណា ដែលប្រើប្រាស់រថយន្តស្លាកលេខរដ្ឋ ដេញកាក់រថយន្ត សាំងយ៉ុង ដឹកឥវ៉ាន់ចាប់ហ៊ួយតាមដងផ្លូវ

ភ្នំពេញ÷ ប្រជាពលរដ្ឋដែលជាអ្នកដឹកអីវ៉ាន់ចាប់ហួយ ទម្លាក់ឲ្យភ្ញៀវ សម្ដែងការមិនពេញចិត្ត និងសមត្ថកិច្ចមួយក្រុម ដែលប្រើឯកសណ្ឋាន បសុពេទ្យសត្វ ដេញកាក់រថយន្តរបស់គាត់ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 3 ចេញពីខេត្តតាកែវ ឆ្ពោះមករាជធានីភ្នំពេញ  ខណៈដែលរូបគាត់បើកបររថយន្តតាមដងផ្លូវ ត្រូវបានជនមិនស្គាល់មុខមួយក្រុម បើករថយន្តស្លាកលេខរដ្ឋ ស៊ីផ្លេតាមពីក្រោយ នៃរថយន្តរបស់គាត់ លុះដល់ត្រង់ចំណុចការ៉ាសសាំងមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ស្រាប់តែលេចចេញរថយន្ត lexus rx 300 ពាក់ស្លាកលេខ ភ្នំពេញ 2AS 5617 បើកចេញមកកាក់រថយន្ត របស់គាត់ចំពីមុខ ដើម្បីឲ្យឈប់សុំធ្វើការឆែកឆេ ដោយសង្ស័យថាមានដឹកទំនិញ ខុសច្បាប់និងខូចគុណភាព ទាំងដែលរថយន្តរបស់គាត់ ដឹកក្រដាស និងប្រអប់ស្នោនោះ ។

ប្រភពពីស្ត្រីម្នាក់ដែលជាអ្នកបើករថយន្ត ដឹកឥវ៉ាន់បានឲ្យដឹងទៀតថា នៅពេលដែលរថយន្តរបស់គាត់បានឈប់ មានបុរស២ទៅ៣នាក់ ស្រែកមកកាន់គាត់ថាជាចោរ ហើយចាប់សង្កត់ ផ្តួលលើដី ជិះលើរូបគាត់ដែលជាមនុស្សស្រីថែមទៀតផង នៅពេលនោះទើបគាត់ដឹងថាជនមិនស្គាល់មុខនិងបក្សពួកជាបសុសត្វ ដោយមានប្រើឯកសណ្ឋាននិងឡូហ្គោនៅលើអាវ ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !

ព័ត៌មានដែលជាប់ទាក់ទង