ខេត្តតាកែវ : បុរសម្នាក់អាយុ ៤៩ ឆ្នាំឈ្មោះ កែវ មុន្នីដេត មានតួនាទីជាប្រធានសន្តិសុខ ឬហៅថា (មេសន្តិសុខ)បានក្តៅស្លឹកត្រចៀក ចំពោះអត្ថបទចុះផ្សាយ របស់អ្នកសារព័ត៌មាន ដែលលើកឡើងករណីរោងចក្រផលិតបារី១ កន្លែងនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថា សង្ស័យគ្មានច្បាប់ទម្លាប់។
អ្វីដែលគួរឲ្យអស់សំណើចនោះគឺ ក្នុងនាមជា “មេ” សន្តិសុខ លោកកែវ មុន្នីដេត បានសរសេរពាក្យបណ្ដឹង ១ ចូលអធិការរដ្ឋាននគរបាលស្រុកបាទី ប្តឹងអ្នកសារព័ត៍មានម្នាក់មានតួនាទីជា និពន្ធនាយកគេហទំព័រពេញចិត្តមេឌា ដោយពាក្យបណ្ដឹងនេះមិនដឹង ប្ដឹងពីបទអ្វីឲ្យប្រាកដ ហើយក៏មិនទាន់ឃើញមានការបោះត្រាទទួល របស់អធិការដ្ឋាននគរបាលស្រុកបាទីនៅឡើយទេ។
មើលហើយមើលទៀត អំពីគោលបំណងរបស់លោក កែវ មុន្នីដេត ប៉ុន្តែមិនដឹងថាលោកចង់សរសេរប្ដឹងពីអ្វី? ពីព្រោះអ្វីដែលព័ត៌មាន បានផ្សព្វផ្សាយ គឺទៅតាមអ្វីដែលយើងបានសួរនាំទៅលោក សន្តិសុខ ដែលហៅអ្នកព័ត៍មាន ចូលជួបនៅក្នុងការិយាល័យនៅក្នុងរោងចក្រផលិតបារីនោះគាត់និយាយប្រាប់ ។
លោកមេ សន្តិសុខបាននិយាយថា ទីតាំងផលិតបារីរបស់ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែលោកមិនបានបង្ហាញឯកសារអ្វី ដែលជាសំអាងច្បាប់ទម្លាប់នោះទេ ទើបតែពេលផ្ទុះរឿងព័ត៌មានចុះផ្សាយរោងចក្របារីនោះជាច្រើនអង្គភាពបានជាគាត់បង្ហាញនូវឯកសារទាំងនេះដូចខាងលើ។
ជុំវិញរឿងរ៉ាវខាងលើ លោកគេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ បានប្រាប់អ្នកសារព័ត៍មានឲ្យដឹងថា (ដឹងម៉េចគេចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មានឬមិនមានយើងម៉េចដឹង យើងគ្រាន់តែអនុញ្ញាតដំណើរការនិង ទទួលស្គាល់ការចុះបញ្ជី)ត្រឹមខេត្ត។
គួរបញ្ជាក់ថា! តើថៅកែរោងចក្រមិនប្ដឹងអ្នកសារព័ត៌មានបែរជាសន្តិសុខទៅប្ដឹងទៅវិញ! មេសន្តិសុខជាអ្នកណាឱ្យប្រាកដ?
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅផ្ទៃដីធំមួយជាឃ្លាំងអិលខេហ្សិតអេចអេសធី(LKZ HST STORE) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹង។
ប្រជាពលរដ្ឋខ្សឹបខ្សៀវថា%ទីតាំងផលិតបារីខាងលើនេះ ថៅកែជាជនជាតិចិន ហើយបារីដែលផលិតរួចត្រូវបាននាំចេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅខេត្ត តាកែវទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ឬច្រកស្រុកបុរីជលសារ!
កម្ពុជាមិនមែនជាកន្លែងសម្រាប់ពួកចិនទាំងនោះ ធ្វើអ្វីស្រេចតែនឹងចិត្ត ដូចជាការផលិតបារីនោះទេ(គឺប្រទេសមានច្បាប់)
ប្រជាពលរដ្ឋសុំស្នេីដល់ក្រសួងពាក់ព័ន្ធមេត្តាពិនិត្យមើលនិងមានវិធានការចំពោះទីតាំងផលិតបារី នោះផង។