មេឃុំ.លោក កន ខាន់ដា ហ៊ានសម្រេចចុះហត្ថលេខាលើលិខិតបំបែកក្បាលព្រៃចំនួនជិត .៦០០០ម៉ែត្រ.រួមទាំងបញ្ចេញប្លង់ឌឺម៉ាស់លេខយាមកា.នៅឃុំ ក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់

ពោធិ៍សាត់ : កិច្ចប្រជុំអនុគណះកម្មាការ.៩.ក្រុម.ក្រោមអធិបតីភាពរបស់
លោក ខួយ រីដា មិនទាន់បានបាត់ផ្សែងហុយផង ស្រាប់បែកធ្លាយ មេឃុំក្រពើពី លោក កន ខាន់ដា ហ៊ានសម្រេចឆន្ទានុសិទ្ធដោយខ្លួនឯងចុះហត្ថលេខា លើលិខិតបំបែកក្បាលដីព្រៃ.មាចំនួន.៥៨.ប្លង់ទន់ស្មើនឹងចំនួនជិត.៦០០០.ម៉ែត្រ ស្ថិតនៅ ភូមិ ក្រសាំងភ្នៅ ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជាការពិត.បច្ចុប្បន្ន.គេឃើញច្រើនតែមិនមានភាពមិន.ប្រក្រតីរបស់មន្រ្តីថ្នា់ក់ក្រោមជាតិមួយចំនួនបាននិងកំពុង.
តែឆក់យក.ឈ្លាតឱកាសនិយមស្របនិងការងារឡិមឡំ.ឬភាពបំភ័ណ្ឌភ្នែកមហាជន គិតតែប្រយោជន៍ផ្ទាល់ខ្លួនបំពានខុសនិងផ្លូវច្បាប់ ទៀតផង។

ជាក់ស្ដែង: បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានផ្ដល់រូបភាព ប្លង់ទន់.មានចំនួន.៥៨.ច្បាប់.នឹងភ្ជាប់.ប្លង់ឌឺម៉ាស់រួម.ចុចលេខឈាមការស្រាប់ របស់ឃុំ ឆាតតាមរយះទូរស័ព្ទមកអង្គភាព.អាស៊ាន.ដេលី.បានអោយដឹងថា ក្នុងលិខិតមួយច្បាប់ៗ មានចុះបញ្ចូលក្បាលដីព្រៃ.ចំនួនទទឹង ១០០ម៉ែត្រ.២០០ម៉ែត្រ បណ្ដោយ.៣០០ម៉ែត្រ.
ប៉ុន្តែ.គេដាក់ការសង្ស័យទៅលើមេឃុំរូបនោះថា ប្លង់ទាំងនោះហាក់ទំនងមានតែទិន្នន័យ.រីឯការពិត ហាក់គ្មានឈ្មោះបុក្គលណាមួយឬយ៉ាងណា.? នេះបើយោងតាមប្រភភសំមិនបញ្ចេញឈ្មោះ។

មជ្ឈដ្ឋានទូទៅនៅក្នុងតំបន់ស្រុកនោះបានដាក់កំណត់មុខសញ្ញាជាច្រើនករណីពាក់ព័ន្ធទៅនឹងអ្វី.ភាពឡិមឡំរបស់អាជ្ញាធរ ភាពមិនប្រក្រតីកន្លងមកក៏ដូចជាបច្ចុប្បន្នច្រើន តែឈ្លាតឱកាសឃុបឃិតនិយមជាប្រព័ន្ទ ក្នុងស្រុកធ្វើអោយមានភាពច្របូកច្របុលដល់ពលរដ្ឋនិងបំភ័ណ្ឌភ្នែមហាជន.ជាពិសេសបំភ័ណ្ឌថ្នាក់ដឹកនាំតែម្ដង.។

ទាក់ទិនករណីដីព្រៃរដ្ឋខាងលើ.
លោក កន ខាន់ដា មេឃុំក្រពើពីរ បានអោយដឹងតាមរយះទូរស័ព្ទប្រាប់អង្គភាពសារព័ត៌.អាស៊ាន.ដេលី.ថា លោកបានឯកភាពចុះហត្ថលេខាលើលិខិតប្លង់ឌឺម៉ាស់របស់ក្រុមហ៊ុនពិតមែន. ហើយនឹងរួមការស្នើសុំ មានចំនួន.៥៨ប្លងទន់បន្ថែម.
លើករណីនេះទៀត.លោកបានបញ្ជាក់ថា.នេះមកពីមានក្រុមហ៊ុនមួយដែលលោកមិនបានបញ្ជាក់ឈ្មោះ.មករកទិញដីព្រៃនៅចំណុចខាងលើ.
ប៉ុន្តែទុះជាលោកពន្យល់ក្នុងករណីនោះយ៉ាងណាក៏ដោយ ហាក់បីដូចមានភាពមិនច្បាស់លាស់និងមិនស៊ីចង្វាក់ពីផ្លូវច្បាប់ ។

រីឯចំណែក.លោកវង្ស.អេង.អភិបាលស្រុកវាលវែង.មិនអាចបំភ្លឺបានទេជុំវិញពាក់ព័ន្ធដីព្រៃខាងលើ.ដោយទូរស័ព្ទតេ.ចូលហើយត្រូវបានលោកបិទ

ពាក់ព័ន្ធបញ្ហាដីព្រៃខាងលើ.លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់រយះតេឡេក្រាមថា លោកបានរៀបចំចាត់វិធានការនិងស្រាវជ្រាវ.លើករណីនេះហើយ

ប៉ុន្តែ.មានប្រជាពលរដ្ឋក៏ដូចជាមន្រ្តីមួយចំនួនបាននឹងកំពុងទន្ទឹងចាំមើលថាតើ.លោកខួយ.រីដា មានប្រសិទ្ធិភាពដែរយ៉ាងណា.ប្រសិនបើរកឃើញកំហស់មន្រ្តីក្រោមឱវាទ.ខុសនឹងផ្លូវច្បាប់ពិតមែន
តើ?លោកអាចហ៊ានចាត់វិធានការដូចកិច្ចប្រជុំអនុគណះកម្មាការ កាលពីថ្ងៃរយះកន្លងទៅនោះដែរឬយ៉ាងណា ។

ព័ត៌មានដែលជាប់ទាក់ទង