តើមានឈ្មួញ.សកម្មដុះស្លែដឹកជញ្ជូនឈើខុសច្បាប់ប៉ុន្នាននាក់ទៀត.ដែលសមត្ថកិច្ចទុក្ទជាប្រព័ន្ធ.ក្នុង.ស្រុកកែវសីម៉ា.ខេត្តមណ្ឌលគីរី

បើទោះជាប្រមុខរដ្ឋាភិបាលអាណត្តិមុនបានដាក់ចេញនូវ.បទបញ្ជានឹងវិធានការយ៉ាងក្ដៅគគុករហូតឈាន.បញ្ជាអោយចេញកំលាំងអន្តរាគមន៍ថ្នាក់ជាតិ.
ចុះយុទ្ធនាការបង្រ្កាបនឹងចាប់ឃាត់រាល់រថយន្ដណាដឹកឈើខុសច្បាប់ ទាំងនោះ
យកមកដុតបំផ្លាញ.ព្រមទាំងឈានដល់ការស្រាវជ្រាវចាប់ឃាត់ខ្លួនជនពាក់ព័ន្ធព្រៃឈើទៀតផង ។

យ៉ាងណាមុិញជាក់ស្ដែង.គេសង្កេតឃើញបច្ចុប្បន្នអាណត្តិថ្មីទី៧ នៅតែមានឈ្មួញឈើដុះស្លែមួយក្រុមដដែលៗ បាននឹងកំពុងល័ក្ខខ្លួនពួនអាត្មាលោបលួចធ្វើ
សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់.យ៉ាងសកម្ម.ជារៀងរាល់យប់ជាប្រចាំ.ប៉ុន្តែឈ្មួញឈើទាំងនោះហាក់បីដូចជា.បានសេចក្ដីសុខរហូត.គេមិនដែលឃើញថាឈ្មួញទាំងនេះ.បានកំពុងធ្វើសកម្មភាពដឹកឈើខុសច្បាប់ខាងលើនោះជាប់អន្ទាក់សមត្ថកិច្ចម្ដងណាឡើយកាលពេលកន្លងមក ។
ប្រភពច្បាស់ការមួយបានអោយដឹងថាកាលពី.ថ្ងៃទី០៦ ខែមីនា.ឆ្នាំ២០២៤
រយះពេលកន្លងទៅថ្មីៗនេះ. គេឃើញមានរថយន្ដ.ម៉ាកសាំយ៉ុង.ចំនួន០៦គ្រឿងបាននឹងកំពុងដឹកជញ្ជូនឈើខុសច្បាប់ចេញមកពីគោលដៅ
.ចំណុចរង្វង់មូលស្រុកស្នូលក្នុងទឹកដីភូមិសាស្រ្តខេត្តក្រចេះ

ប្រភពដដែលបន្តថា គេសង្កេតឃើញរថយន្តទាំងនោះ បានរត់យ៉ាងត្រសង..ល្បឿនលឿន.នៅលើដងផ្លូវជាតិលេខ.៧Aឆ្ពោះទៅចូលខេត្តត្បូឃ្មុំ កាលពីរំលង
អាធ្រាតថ្ងៃខែដដែល.ប៉ុន្តែ.ចៃដន្យត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ចដែលបាននឹងកំពុងឈរគោលដៅ.ចរាចរណ៍ នៅស្រុកពញាក្រែក
ដោយយោងតាម បទបញ្ជាផ្ទាល់ពីលោកអគ្គស្នងការរនគរបាល.ខេត្តត្បូងឃ្មុំម៉ុន មាគ៌ា ទទួលព័ត៌មានពីកំលាំងសម្ងាត់ថា.មានរថយន្ដដឹកឈើខុសច្បាប់បាននឹងកំពុងធ្វើសកម្មភាពរត់លើផ្លូវជាតិលេខ៧A

ពេលនេះលោកនាយផ្នែករដ្ឋបាលព្រៃឈើស្រុកពញាក្រែកមិនអាចទាក់ទងបាននោះទេព្រោះទូរស័ព្ទលោកស្ថិតក្រៅតំបន់សេវ៉ារហូត.អ្នកសារព័ត៍មានទំនាក់ទំនងមិនបានខលចូលមិនលើក ឆាតមិនតប
បច្ចុប្បន្ន រថយន្តដែលកំលាំងនៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំនិងអធិការស្រុកពញាក្រែកចាប់បានត្រូវបានធ្វើការប្រគល់ជូនទៅផ្នែករដ្ឋបាលស្រុកពញាក្រែកដើម្បីរក្សាទុក្ទរងចាំបន្តនីតិវិធី.។

ព័ត៌មានដែលជាប់ទាក់ទង