ទីតាំងដីភ្នំមួយកន្លែងត្រូវបានបំផ្លាញក្រោមកណ្ដាប់ដៃឈ្មួញដ៏មហិមាស្ថិតនៅស្រុកបាណន់ខេត្តបាត់ដំបង

បាត់ដំបង : បើទោះបីជាប្រសាសន៍ប្រមុខរដ្ឋាភិបាលដាក់ចេញនៅផែនការ.ការពាររក្សាធាតុដើមនៅទួលបូរាណ៍.ក្រាំងប្រាសាទព្រៃឬ.ភ្នំ.យ៉ាងណាក៏ដោយ.ក៏នៅតែមានជនឈ្លាតឱកាសនិយម បន្តធ្ធើសកម្មភាពចុះជិក.កកាយមិនញញើតដៃក្រោមការរៀបចំនិងឃុបឃិតជាប្រព័ន្ធស្ថិតនៅភូមិតាង៉ែន.ឃុំតាគ្រាម.ស្រុកបាណន់ខេត្តបាត់ដំបង ។

យោងតាមលិខិតរបស់ឈ្មួញដែលអង្គភាពអាស៊ានដេលីទទួលបាន.ក្នុងលិខិតនោះ បានបញ្ជាក់យ៉ាងច្បាស់ថា. មានឈ្មួញ
ឈ្មោះ ប៊ី.វិរះ.បានដាក់ពាក្យសុំអនុញ្ញាតិទៅមន្ទីរបរិស្ថានកាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០២៤ដើម្បីសុំធ្វើអាជិវកម្មជិកកាយយកអាចម៌ដីលើភ្នំ ដែលមានទីតាំងដូចខាងលើ
ក្នុងខណះ ការស្នើសុំរបស់ឈ្មួញគេឃើញថាមានប្រសិទ្ធិភាពយ៉ាងខ្លាំង
បើទោះបីជាដីភ្នំរបស់រដ្ឋ ក៏មានការឯកភាព.ថែមទាំងបោះត្រាទទួលស្គាល់លើលិខិតនោះផងដែរ.ដោយលោក កត បូរ៉ាន ប្រធានមន្ទីបរិស្ថាន.ខេត្តបាត់ដំបង

លោក កត.បូរ៉ាន បានអោយដឹងតាមរយះទូរសព័្ទថា លោកមិនបានទទួលដឹងអ្វីទៅនឹងឈ្មួញបាននិងកំពុងជីកកាយដីភ្នំនោះឡើយ ប៉ុន្តែអ្វីដែលឆ្លើយតប របស់លោក ដោះសារនោះ.វាគ្រាន់តែឈុតឆាក លាក់អាថ៌កំបាំង ពីភ្នែកមហាជនតែប៉ុណ្ណោះ នេះហើយមជ្ឈដ្ឋានក្នុងស្រុកដាក់ការសង្ស័យថាឃុបឃិតជាប្រព័ន្ធថ្នាក់ក្រោមជាតិ

ទាក់ទិនជុំវិញបញ្ហាខាងលើ លោក អភិបាលនៃគណះអភិបាល ស្រុកបាណន់បានបដិសេដ្ឋ.នឹងច្រានចោលមិនទទួលដឹង រាល់បញ្ហាដែលឈ្មួញបាននឹងកំពុងធ្វើអាជិវកម្ម ជីក.កកាយ.យកអាចម៌ដីភ្នំនោះឡើយ ប៉ុន្តែលោកបានដាក់កំហុសទៅរដ្ឋបាលឃុំនឹងមន្ទីរឧស្សាហ៍កម្មឋាមពល និង.រ៉ែរ ថា កន្លងមកលោកមិនដែលឃើញការិយាល័យរ៉ែរឬមន្ទីរឧស្សាហ៍កម្មរ៉ែរ មកទំនាក់ទំនងនិងរដ្ឋបាលសាលាស្រុកនោះឡើយ ប៉ុន្តែលោកបានដឹងថាស្ថាប័នមន្ទីរឧស្សាហ៍កម្មរ៉ែនិងថាមពល គេច្រើនតែទំនាក់ទំនងនឹងរដ្ឋបាលឃុំទៅវិញ
នេះជាការឆ្លើយតបទៅនឹងអ្វីដែលកំពុងកើតមានឡើងនាបច្ចុប្បន្នដែលឈ្មួញបានកំពុងធ្វើសកម្មភាពកាយយកអាចម៌ដីភ្នំ លក់។

ប្រភព ចេញមកពីបណ្ដាមជ្ឈដ្ឋានក្នុងស្រុកជាច្រើនបានដាក់ការងឿងឆ្ងល់ថានេះទំនងជាការ ដោះសារមិនស៊ីចង្វាក់គ្នាទៅនឹងអ្វី ឆ្លើយតបផ្សេងៗ គ្នារវាង ស្ថាប័នមួយ ឆ្លើយដាក់ ស្ថាប័នមួយ
នេះហើយគេដាក់ការសង្ស័យថា ការឃុបឃិតគ្នាមិនស៊ីចង្វាក់ជាប្រព័ន្ធ ។

ប្រភពពីប្រជាពលរដ្ឋនៅតំបន់ខាងលើនោះរងចាំមើលថា តើ លោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង បានដឹងពីសកម្មភាពឈ្មួញបាននឹងកំពុងធ្វើអាជីវកម្មជិកកោះកាយយកអាចម៌ដីភ្នំលក់ ម៉្យាងវិញទៀតដែលមានការឃុបឃិតមន្រ្តីថ្នាក់ក្រោមឱវាទជាប្រព័ន្ធដែរឬទេ ប្រសិនបើលោកសុខ លូដឹងតើអាចហ៊ានចាត់វិធានការលើឈ្មួញម្នាក់នេះឬយ៉ាងណានិងអាចចាត់ការលើមន្រ្តីដែលខិលខូចល្មើសច្បាប់ឬអត់ ។

ព័ត៌មានដែលជាប់ទាក់ទង