រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៣៖០០ នាទីរសៀល សាលារៀន វ៉េសខេម សាខាទី៣ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

 និងគ្លីនិក មុទិតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ B2 បុរីភ្នំពេញសុខសាន្ត គំរោងទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចុះអនុសារណៈយោគយល់គ្នា រវាង លោក ជុច វី នាយកសាលារៀន វ៉េសខេម សាខាទី៣ និងលោក វេជ្ជបណ្ឌិត កែ ភារី ប្រធាន គ្លីនិក មុទិតា។ ការចុះអនុសារណៈយោគយល់គ្នានេះ មានគោលបំណង ផ្តល់ជូននូវផលប្រយោជន៍ដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រួសារ ឬអាណាព្យាបាលរបស់សិស្សដែលបានមករៀននៅសាលារៀន វ៉េសខេម សាខាទី៣។ សូមបញ្ជាក់ផងដែរថា គ្លីនិក មុទិតា មានជំនាញផ្នែក ជម្ងឺសរសៃ សន្លាក់ និងឆ្អឹង។ក្រៅពីប្រភេទជម្ងឺ ដែលបានរៀបរាប់នេះ គ្លីនិក ក៏មានព្យាបាលជម្ងឺជាច្រើនមុខទៀត ដោយលោក វេជ្ជបណ្ឌិតជំនាញៗតាមផ្នែកនីមួយៗ។ ក្រៅពីការព្យាបាល គ្លីនិក មុទិតា នឹងមានការរៀបចំផែនការ ផ្សព្វផ្សាយ អំពីអនាម័យ ការការពារពីជម្ងឺផ្សេងៗ និងចូលរួមចំណែកពង្រឹងនូវចំណេះដឹងផ្នែកសុខភាពដល់ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ក៏ដូចជាប្រជាជនទូទៅផងដែរ។ ក្រោយពីបានពិនិត្យខ្លឹមសារ នៃអនុសារណៈរួចមក ភាគីទាំងពីរបានចុះហត្ថលេខា យល់ព្រមសហការជាមួយគ្នា។ បន្ទាប់ពីការចុះអនុសារណៈបានបញ្ចប់ សាលារៀន វ៉េសខេម សាខាទី៣ ក៏បានរៀបចំពិសាអាហារសាមគ្គី រួមគ្នា ប្រកបដោយក្តី គោរពស្រលាញ់។

ព័ត៌មានដែលជាប់ទាក់ទង