ពិធីបើក «សមយុទ្ធនាគមាសឆ្នាំ២០២៤» ប្រារព្ធធ្វើឡើងនៅភ្នំជុំសែនរីករាយ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌»

AKP កំពង់ឆ្នាំង ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៤ —

កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើក «សមយុទ្ធនាគមាសឆ្នាំ២០២៤» ជាផ្លូវការ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» និងស្តិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងលោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ព័ត៌មានដែលជាប់ទាក់ទង