ប្រជាពលរដ្ឋបានលួចខ្សឹមថាលោក គូ ប៊ុនតឹង នាយផ្នែករដ្ឋបាលជលផល ស្រុកសន្ទុក និងស្រុកបារាយណ៍មានការពាក់ព័ន្ធ វគ្គ១ ផ្សាយចេញនៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១
កំពង់ធំ÷សកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ហាមឃាត់ដែលជាតំបន់ជម្រកត្រីពងកូនដ៏សំខាន់សម្រាប់បន្តពូជដែររងការបំភ្លេចបំផ្លាញរាប់ឆ្នាំមកហើយ។
បើតាមប្រភពច្បាស់ការគឺមានការផ្ដួចផ្ដើមឡើងដោយលោក គូ ប៊ុនតឹង នាយផ្នែករដ្ឋបាលជលផលកាន់ស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ
ជាអ្នកនៅពីក្រោយខ្នង មេក្លោងទាំងនោះដែលកាប់បំផ្លាញទន្ទ្រានយកដីព្រៃលិចទឹករាប់ពាន់ហិកតា ។ដែរយកមកធ្ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៦មក ដែលមានឈ្មោះ១. លាវ គីរៀម រស់នៅភូមិ សង្ឃាំង ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាព ឈូសឆាយកាប់ទន្ទ្រានយកដីព្រៃលិចទឹកនៅចំនុច បឹងកណ្ដោលធំ ចំនួនជាង ១០០០ហិចតា
ទី ២. ឈ្មោះ ញៀន វុទ្ធី (ហៅធី ក្ដាម )រស់នៅក្នុងភូមិ ចំបក់ទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពកាប់បំផ្លាញទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់ហាមឃាត់ ត្រង់ចំនុច ទួលជ្រឹង ចំនួន ៧០ហិចតា ចំនុច ទទឹងថ្ងៃ មានចំនួន ៣០ហិចតា និងនៅចំនុច បឹងកណ្ដោលធំ មានចំនួន១០០ហិចតា ។
ទី 3 ឈ្មោះ ប៉ាយលាវ ភារម្យ ដែលមានប្រពន្ធ ឈ្មោះ ហួត កេះរី (ហៅក្រៅ ថាកេះ )រស់នៅក្នុងភូមិ សង្ឃាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មានដីព្រៃលិចទឹកនៅចំនុច បឹងខ្វែកចំនួន ៩០ ហិចតា ឈ្មោះ ប៉ាយ លាវ ភារម្យ កន្លងមកឱ្យប្រពន្ធដែលមានឈ្មោះហៅក្រៅថា កេះ ជាចងការលុយក្រៅប្រព័ន្ធឱ្យប្រជាកសិករដែរបង្ករបង្កើតផលស្រូវរដូវប្រាំង នៅតំបន់នោះ ។តែចំឡែកត្រង់ថានៅពេលដែលប្រជាកសិកររកលុយសងមិនទាន់ប្រពន្ធលោក ប៉ាយលាវភារម្យ បានដើរដកយកគ្រឿងចក្រដូចជាត្រាក់ទ័រនិងគោយន្តកន្ត្រៃមករក្សាទុកពីប្រជាកសិករទាំងនោះ ហើយប្រជាកសិករមានការក្ដៅក្រហាយដោយសារតែប្រពន្ធលោក ប៉ាយ លាវភារម្យ កន្លងថ្មីៗនេះ។
សកម្មភាពចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦ បើគិតទៅរាប់ឆ្នាំមកហើយដែលមេខ្លោងបំផ្លាញធនធានធម្មជាតិព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋសម្រាប់ទុកជាជម្រកត្រីពងកូនបន្តពូជ គឺមានការរួមគំនិតផ្ដួចផ្ដើមឡើង ពីជំនាញរដ្ឋបាលជលផលគឺលោក គូ ប៊ុនតឹង ជាអ្នកនៅពីក្រោយខ្នងបានជាការងាររបស់មេខ្លោងទាំងបីនាក់បានជោគជ័យ ហើយក្នុងនោះក៏មានចំណែករបស់លោក គូ ប៊ុនតឹង បំផ្លាញដីព្រៃលិចទឹកនោះផងដែរ ។
ការរៀបរាប់បងប្អូនប្រជាពលរដ្ឋខាងលើអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក គូ ប៊ុនតឹង បានទេដោយគ្មានលេខទូរស័ព្ទក្នុងការទំនាក់ទំនង
ប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលមិនពេញចិត្តនិងទង្វើបំផ្លាញការកាប់ទន្ទ្រានដីព្រៃលិចទឹក សូមសំណូមពរទៅឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះស៊ើបអង្កេត ដោយក្តីអនុគ្រោះ។
ផ្អែកទៅតាម មាត្រា២៥៣ ស្វែងយល់អំពីទោស ប្បញ្ញត្តិ ស្តីពីបទល្មើស ពាក់ព័ន្ធនិងច្បាប់ភូមិបាល ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង ធនធានធម្មជាតិនិងអម តាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីថ្ងៃទី២ខែសីហា ២០១៩ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលយកតួនាទី ប្រព្រឹត្តអំពើពុករលួយ កិបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញ ព្រៃឈើ រំលោកយកដីរដ្ឋ ធ្វើជាសម្បត្តិផ្ទាល់ខ្លួន ត្រូវដកហូត បុណ្យសក្តិ និងបង្កកទ្រព្យសម្បត្តិ ហើយអនុវត្តទៅតាមអភិក្រមទាំង៥ របស់សម្តេច អគ្គមហា សេនាបតី តេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា។
អង្គភាពអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ផ្សព្វផ្សាយព័ត៌មាន រិះគន់ក្នុងការស្ថាបនា ការពារសម្បត្តិរដ្ឋ ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕