នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកអូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ

និងក្រុមការងារស្រុក រួមជាមួយអាជ្ញាធរភូមិ ឃុំគោករវៀង បាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ០១គ្រួសារ ឈ្មោះ សាញ់ ពិសី អាយុ ៤១ឆ្នាំ(ពិបាកជើងទាំងសងខាង) និងស្វាមីឈ្មោះ ម៉ុន រី អាយុ ៤០ឆ្នាំ(ពិការភ្នែកម្ខាង) ព្រមទាំងមានកូនចំនួន០២ ក្នុងបន្ទុកដោយកូនប្រុស១នាក់ អាយុ១១ឆ្នាំ ពិការភ្នែកទាំងសងខាង រស់នៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំពោះអំណោយដែលត្រូវផ្តល់ជូនរួមមាន៖
– អង្ករ ២៥គីឡូ
-មី ១កេះ
-សៀងដប ១យួរ
-ទឹកត្រី ២យួរ
-ថវិកា ១០ម៉ឺនរៀល។
សូមបញ្ចាក់ថា ៖ គ្រួសារខាងលើស្រី្តជាប្រពន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យដាច់ជើងទាំងសងខាង។
បន្ទាប់មកលោកអភិបាលស្រុក និងក្រុមការងារបានបន្តដំណើរចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាព ដែលមានទំហំ២៦ម៉ែត្រគុណនឹង៣៩ម៉ែត្រ ស្ថិតក្នុងឃុំផ្តៅជុំ ដើម្បីបម្រើសេវាសុខភាពដល់មូលដ្ឋាន។