នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងពិធីសម្ពោធអគារសិក្សា០២ខ្នង ក្នុងស្រុកស្វាយអន្ទរ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៤ នគរបាលខេត្តព្រៃវែង បានចុះការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាចំនួន ០២ ខ្នង មាន ២៤ បន្ទប់ នៃវិទ្យាល័យ ហ៊ុន សែន ពានរោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីនេះប្រារព្ធឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពានរោង ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ព័ត៌មានដែលជាប់ទាក់ទង