តបតាមការអញ្ជើញរបស់លោកឧកញ៉ា ក្លេ មិនយ៉ាងKC អគ្គនាយកក្រុមហ៊ុន មេតថេក ខេមបូឌា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃសៅរ៍ ១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ នៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមទស្សនៈកិច្ចការងារ នៅក្រុមហ៊ុន មេតថេក ខេមបូឌា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតតាន់ ក្រុងបាវិត ខេត្តស្វាយរៀង ដែលជាក្រុមហ៊ុនតែមួយ ជាមួយក្រុមហ៊ុន មេតថេក ខេមបូឌា ខេត្តកំពង់ចាម។
ដំណើរអញ្ជើញទស្សនកិច្ចការងារខាងលើ ក្នុងគោលបំណងដើម្បីស្វែងរកកិច្ចសហការ ដៃគូវិនិយោគ និងឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ៕