ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤

ខេត្តកំពង់ចាម ប្រារព្ធពិធី “រុក្ខទិវា ៩កក្កដា”
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សា ធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជា ពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ។ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធពិធីរុក្ខទិវា ៩កក្កដា នៅបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុងភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ខ្លូត ផន បប្រធានក្រុមប្រឹក្សាខេត្ត និងការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕