ព្រឹកថ្ងៃអាទិត្យ ២ កើត ខែអាសា ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកថ្មី អញ្ជេីញមកពីស្រុកស្ទឹងត្រង់ និងស្រុកបាធាយ ។

ព្រឹកថ្ងៃអាទិត្យ ២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំគណបក្សខេត្ត ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍បក្សស្រុកបាធាយ-ស្រុកស្ទឹងត្រង់ រួមនិងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅមន្ទីរគណបក្សខេត្តកំពង់ចាម។