ពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ

តបតាមការអញ្ជើញរបស់គណៈកម្មាធិការបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្ថិតនៅទីស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃអាទិត្យ ៩ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម ប៉ែន កុសល្យ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ជាម ច័ន្ទសោភ័ណ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តកំពង់ស្ពឺ៕