ពោធិ៍សាត់: មន្ទីរអភិវឌ្ឈន៍ជនបទ បាននិងកំពុងបញ្ជា គ្រឿងចក្រជួសជុលផ្លូវជាបណ្ដោះអាសន្ន ហើយនផ្លូវនោះទៀតសោទគឺជាផ្លូវក្រាលកៅស៊ូ ចាប់ផ្ដើមកាលពីថ្ងៃទី០៧ខែតុលាឆ្នាំ២០២៤ ស្ថិតនៅ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់
ដោយយោងតាមផ្លូវនោះ រងការខូចខាតដោយយ៉ាងតម្នុំពីតំណក់ទឹកភ្លៀងនាពេលបច្ចុប្បន្ន
ប៉ុន្តែការជួសជុលនោះធ្វើឡើងដោយក្រាលគ្រួសក្រហមជាបណ្ដោះអាសន្នសិន។
លោកធឹម សុភារ៉ា ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទ បានអោយ អង្គភាពសារព័ត៌មាន
អាស៊ាន ដេលី ដឹងតាមរយះតេឡាក្រាមថាយោងតាមការពិនិត្យ លើផ្លូវដែលបាននិងកំពុងខូចខាតនោះ ជាក់ស្ដែង ជួបផលលំបាកក្នុងការជួសជុល ព្រោះថាបច្ចុប្បន្ននេះ នៅក្នុងរដូវ វស្សា
ម៉្យាងវិញទៀត ជួបបញ្ហាមិនមានប្រព័ន្ធលូសម្រាប់រំដោះទឹកចេញ ជាពិសេសប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ព្រោះថាពលរដ្ឋទាំងនោះពួកគាត់ បានសាងសង់ផ្ទះខ្លះរំលោបនៅលើចិញ្ចើមផ្លូវ ហេតុធ្វើអោយទឹកដក់លើផ្លូវ និងក៏ជួបប្រទះផលលំបាក ក្នុងការបញ្ជាគ្រឿងចក្រទៀតផង
ប៉ុន្តែ បើទោះជាជួបប្រទះទៅនិងបញ្ហានាៗក៏ដូចជាតំណក់ទឹកភ្លៀងនាពេលរដូវវស្សា នេះក៏ដោយ
ក៏លោក នូវតែជំនះរាល់បញ្ហាព្រោះថា នេះជាតួនាទី ក៏ដូចជាតម្រូវការនិងសម្រួលដល់ ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការចរាចរណ៍របស់ពួកគាត់នាពេលបច្ចុប្បន្ន
សូមបញ្ជាក់ផងដែរថា ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅជាប់ផ្លូវលេខ ៥៥មានប្រវែង២២គីឡូម៉ែត្រ ហើយផ្លូវនេះ អំណោយរបស់ រាជរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែនដែលកាលនោះ សម្ដេចបានប្រគុលតាមសំណោមពរ និងយោងតាមប្រជាពលរដ្ឋជួបផលលំបាក ក្នុងការធ្វើដំណើរហើយដោយផ្លូវនោះក្រាលគ្រួសក្រហមផង ក្រោយមកផ្លូវនោះទទួលបានក្រាលកៅស៊ូ រហូតមកដល់នាពេលបច្ចុប្បន្ន
ប៉ុន្តែក៏ទទួលការថែទាំ ពីនាយកដ្ឋានរបស់ក្រសួងអភិវឌ្ឈន៍ជនបទរួមនិងមន្ទីរអភិវឌ្ឈន៍ជនបទខេត្តពោធិ៍សាត់ ។
លោកខូយ រិដាអភិបាលនៃគណះអភិបាបាលខេត្តពោធិ៍សាត់
នាពេលកន្លងមកក៏ដូចបច្ចុប្បន្ន លោកច្រើនតែយកចិត្តទុកដាក់ក្នុងការពិនិត្យរាល់សមិទ្ធិផលនាៗជាពិសេសផ្លូវថ្នល់សម្រាប់ប្រជាពលរដ្ឋក្នុងការចរាចរណ៍រកទទួលទានរបស់ពួកគាត់នេះហើយជាឧត្តមគតិរបស់ថ្នាក់ដឹកនាំសម្រាប់ប្រជាពលរដ្ឋ ៕