២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨មេដឹកនាំ ខ្មែរក្រហមរួមមានខៀវ សំផន នួន ជា អៀង សារីនិងសមាជិកគណៈរដ្ឋមន្ត្រី ផ្សេងទៀត បានមកទទួលទានអាហារ នៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់ សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួប បង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។

ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖

១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់

សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ

របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។

២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា

សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។

៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ

សូមមកវិនិយោគនិងមកទេសចរណ៍នៅ

កម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញ

លេញហើយ។

នេះជាសារចុងក្រោយនៃការអនុវត្ត

នយោបាយឈ្នះ ឈ្នះ។

(ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕

ព័ត៌មានដែលជាប់ទាក់ទង