សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ):ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត ប្រធាន ក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ខ្ពង់ខ្ពស់ក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើក ទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅសាខាមន្ទីរគណៈបក្សប្រជាជនកម្ពុជាស្ថិត ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្នុង​ឱកាស​នោះដែរ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានឡេីងសំណេះសំណាលជាមួយមន្ត្រីរាជការរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោយពីបានស្តាប់នូវមតិលេីកឡេីង ក៏ដូចគ្នានឹងបញ្ហាប្រឈមនានា​ ក៏ដូចគ្នានឹងសំណេីររបស់មន្ទីរ ​ស្ថាបន័​ អង្គភាព​ចំណុះអោយរដ្ឋបាលខេត្តហេីយក៏បានធ្វេីការកោតសរសេីរ និងអរគុណដល់មន្រ្តី​រាជការ​របស់រដ្ឋបាលខេត្តទាំងអស់ដែលបានខិតខំបំពេញការងារជួយដល់រដ្ឋបាលខេត្តក្នុងឆ្នាំកន្លងមក​ដែលទទួលបានលទ្ធផលជាផ្លែផ្កា​ ឯកឧត្តម​ អភិបាល​ខេត្តក៏បានផ្តាំផ្ញេី និងសង្ឍឹមថាឆ្នាំបន្ទាប់​បងប្អូនដែលជា​មន្ត្រី​រាជការ​ចំណុះអោយរដ្ឋបាលខេត្តព្រះសីហនុ​ទាំងអស់នឹងប្រឹងប្រែធ្វេីយ៉ងណាអោយកាន់តែសំរេចបាននូវលទ្ធផលវិជ្ជមានបន្ថែមទៀត ដេីម្បីសំរេចអោយបានតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណិត្តទី៧ ដែលមាន​សម្តេច​មហាបវរ​ធិបតី​ហ៊ុន​ ម៉ាណែត​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

ឯកឧត្ដម​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ក៏បានផ្តល់កិត្តិយសឡេីងបំពាក់មេដាយ និងប្រគល់បណ្ណសរសេីរជូនដល់មន្ត្រីរដ្ឋបាលខេត្តដែលមានថ្វីដៃនាឆ្នាំកន្លងមកផងដែរ​។

ផ្សាយៈថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

ព័ត៌មានដែលជាប់ទាក់ទង