ឆ្នេរម៉ាហ្វីយ៉ារីស៊ត Marfiya Resort Beach ទទួលបាន ជ័យលាភី ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិត ល្អណាស់

(ខេត្តព្រះសីហនុ) រីហ្សត ម៉ាហ្វីយ៉ា ត្រូវបានគេស្គាល់ថាជារីហ្សត ដ៏ប្រណិតមួយរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលស្ថិតនៅតាម បណ្ដោយឆ្នេរឋានសួគ៌ដ៏ស្រស់ស្អាតក្នុងទឹកដីកោះរ៉ុងនៃខេត្ត ព្រះសីហនុ។ រីហ្សតនេះមានទាំងសេវាកម្មស្នាក់នៅ សេវាកម្ម ម្ហូបអាហារនិងភេសជ្ជៈ និងសេវាកម្មអូប័រល្បឿនលឿនទៅមកក្រុង ព្រះសីហនុ។ ក្រៅពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលមានការថែទាំ ជាប្រចាំដោយក្រុមការងារសម្អាតឆ្នេររបស់រីហ្សត ភ្ញៀវទេសចរ ក៏អាចរីករាយនឹងសកម្មភាពទេសចរណ៍មួយចំនួន ដូចជា ការជិះ កាយ៉ាកតាមដងព្រែក ការមុជទឹកមើលផ្កាថ្ម ការជិះទូកស្ទូចត្រី ការ ជិះកង់តាមមាត់ឆ្នេរ ហើយភ្ញៀវក៏អាចធ្វើដំណើរតាមផ្លូវគោកតភ្ជាប់ ពីឆ្នេរម៉ាហ្វីយ៉ារីហ្សតទៅកាន់ឆ្នេរ និងភូមិផ្សេងៗទៀតនៅលើកោះរ៉ុ ងនេះផងដែរ។

បើតាមប្រសាសន៍របស់ អ្នកឧកញ៉ា ការទទួលបាននូវ ជ័យលាភី «ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត» ចំណាត់ថ្នាក់កម្រិត «ល្អណាស់»នេះ យើងនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិមកបន្ថែមទៀត មិនថាដើម្បីមកកម្សាន្តនៅរីហ្សត ម៉ាហ្វីយ៉ាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីមកកម្សាន្តនៅកោះរ៉ុងទាំងមូល ផងដែរ។

គួរបញ្ជាក់ផងដែរថា ការផ្តល់ជ័យលាភីចំណាត់ថ្នាក់ដល់ «ឆ្នេរ និងព្រែកកម្សាន្ត» គឺបានធ្វើឡើងដោយមានការឆ្លងកាត់នូវការ ប្រឡងប្រណាំងថ្នាក់ជាតិ និងឆ្លងកាត់ការដាក់ពិន្ទុទៅតាម លក្ខណៈវិនិច្ឆ័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន៕

 

ផ្សាយៈថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥


ព័ត៌មានដែលជាប់ទាក់ទង