កិច្ចប្រជុំពិភាក្សា ស្តីពី ការវាយតម្លៃលើការ ស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”

(ខេត្ត​ព្រះសីហនុ)​: លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក​ ឃាង​ ភិរម្យអ្នកនាំពាក្យរបស់សាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អញ្ជើញ​ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី ការវាយតម្លៃលើការ ស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា​ ឆ្នាំ២០២៥​ នៅទីស្តីការក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។

លោក​ ឡុង​ ឌី​ម៉ង់​ អភិបាលរង​ខេត្ត​ព្រះសីហនុ​បានលើកឡើងថា ចាប់ពីតាំងត្រីមាសទី៤ នៃឆ្នាំ២០២៤ ពោលគឺដើមអាណត្តិដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ យើងឃើញមានកំណើន គួរកត់សម្គាល់ពីវិនិយោគិនក្នុងស្រុក និងបរទេស ដែលជាស ញ្ញាណវិជ្ជមានចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងខេត្ត ព្រះសីហនុ។

ជារួមអង្គប្រជុំ​បានសម្រេចជាគោលការណ៍ផ្តល់ការ លើកទឹកចិត្តពិសេស ចំនួន ៤២ គម្រោង ក្នុងនោះ គម្រោង ពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់ គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារ អាមេរិក និងអាចបង្កើតការងារប្រមាណ ៧.៣០៨ កន្លែង មាន ជាអាទិ៍៖ គម្រោងភណ្ឋាគារគយមានដែនកំណត់, គម្រោងផ្ទះ លំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិ ទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ ។

ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បាន វាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់ របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ មូលដ្ឋាន គឺរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នាជាធ្លុងមួយ ក្រោម ការដឹកនាំ និងដំបូលតែមួយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបំពេញភារកិច្ច ដោយមានកិច្ចសហការ និង

ការទទួលខុសត្រូវខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គ តែមួយ» ពិសេសការធ្វើដំណើរឆ្ពោះទៅរកភាពជាម្ចាស់ និង ការ បំពេញមុខងារជារដ្ឋបាលពិសេស ក្នុងការគ្រប់គ្រងរដ្ឋបាលតំបន់ សេដ្ឋកិច្ចគំរូពហុបំណង ។

ផ្សាយចេញពីក្រុងព្រះសីហនុ:ថ្ងៃទី​២៤ ខែមករា​ ឆ្នាំ២០២៥

 

ព័ត៌មានដែលជាប់ទាក់ទង