នាវាទេសចរណ៍យក្ស១គ្រឿងឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS ចូលចតក្នុងកំពង់ផែស្វយ័តក្រុង ព្រះសីហនុដោយសុវត្ថិភាព
នាវាទេសចរណ៍យក្ស
(ខេត្តព្រះសីហនុ)នាវាទេសចរណ៍យក្ស CRYSTAL SYMPHONY សញ្ជាតិ BAHAMAS ដែលមានប្រវែង បណ្តោយ ២៣៨.០១ ម៉ែត្រ ប្រវែងទទឹង ៣០.២០ ម៉ែត្រ ជម្រៅ ៧.៦ នាវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានធ្វើដំណើរចូលចតនៅក្នុងកំពង់ផែស្វយ័តក្រ យងព្រះសីហនុ ខេត្តព្រះសីហនុដោយសុវត្ថិភាពក្នុងគោលបំណង មកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរ មកពីប្រទេសថៃ។
នាវាទេសចរណ៍នេះ មាននារិកសរុបចំនួន ៤៨៧ នាក់ (ស្រី ១២០ នាក់) មាន ៤៨ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៤២៧ នាក់ (ស្រី ២១២ នាក់) មាន ២៨ សញ្ជាតិ។ ចំនួនសញ្ជាតិ ដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៧៤ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៩:៣០ នាទីយប់ នៅថ្ងៃដដែល។
ផ្សាយៈថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥