បុរសជនជាតិបរទេសម្នាក់សំរេចចិត្តលោតពីលេីអគារដេីម្បីធ្វេីអត្តឃា.តខ្លួនឯង

(ខេត្ត​ព្រះសីហនុ)​:ព័ត៌មាន​បឋម​: នាល្ងាចថ្ងៃទី ២៦ ខែមករា​ ឆ្នាំ២០២៥​ នេះ​ មានករណីជនជាតិបរទេសម្នាក់បានលោតធ្វេីអត្តឃាតពីលេីអគារមួយឈ្មោះថា​ “សុីសាវ័ន”​ បណ្តាលអោយបែ.កគ្រឿ.ង.ក្នុងស្លា.ប់ភ្លាមៗដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ នៅម៉ោង៦:០៥នាទី ល្ងាច​ នេះបេីតាមប្រភពពីប្រជាពលរដ្ឋ.

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរតំបន់នោះដដែលបានអោយដឹងថា អគារ​ស៊ីសាវ័ន​ខាងលេី ត្រូវបានគេដឹងថាមានម្ចាស់ជាជនជាតិចិន​ ហេីយភ្លាមៗនោះកងកម្លាំងសមត្ថកិច្ច ក្នុងក្រុងព្រះសីហនុ​មានទាំងប៉ូលីស​ប៉េអឹម​ ក៏បានចុះមកធ្វេីកោសល្យវិច័យដល់នៅនឹងកន្លែងកេីតហេតុ.

​ដោយឡែកបេីតាមសមត្ថកិច្ចមិនទាន់កំណត់អំពីមូលហេតុនៃការលោតពីលេីអគាររបស់ជនបរទេសនោះ និងអត្តសញ្ញាណ​បាននៅឡេីយទេ.

ខាងលេីនេះជាព័ត៌មានបឋមដែលអង្គភាពយេីងទទួលបាន​ បេីមានព័ត៌មានអាប់ដេត​ថ្មី​ អង្គភាព​សារព័ត៌មាន​អាស៊ានដេលីយេីងនឹងធ្វេីការផ្សាយលម្អិតបន្តទៀត.

 

ផ្សាយ:ថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៥

 

 

 

ព័ត៌មានដែលជាប់ទាក់ទង