អនុក្រឹត្យ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ៥ ០០០ (ប្រាំពាន់) ហិកតា ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃ តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ):រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ៥ ០០០ (ប្រាំពាន់) ហិកតា ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃ តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ខេត្ត ព្រះសីហនុ ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងរក្សាផ្ទៃដីទំហំ ៣៣ (សាមសិបបី) ហិកតា បម្រុងទុកសម្រាប់បម្រើឱ្យវិស័យអប់រំ យុវជន និង កីឡា និងសួនរុក្ខទេសចរណ៍.
ដូចនេះសូមបងប្អូនកុំមានការភាន់ច្រឡំ! ព័ត៌មានលម្អិតមានចែងក្នុងអនុក្រឹត្យខាងក្រោមៈ
ផ្សាយៈថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥
ប្រភពៈអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ