ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវ ប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរ ។
(សៀមរាប):ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវ ប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរ ។
ជាការដាក់ឲ្យអនុវត្តនូវ ផ្ទាលឌីជីថល សម្រាប់ ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ច របស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែង ធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវ ទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរ អន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាតិ ។
រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើត ឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើន យ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យា ថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែល រួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។
រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជា គ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយ សម្រាប់ ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូល ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជា អាណាព្យាបាលហិរញ្ញវត្ថុ និង ក្រសួងទេសចរណ៍ ជាអាណា ព្យាបាលបច្ចេកទេស ។
ផ្សាយ:ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥
ប្រភព:STPM
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)