ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ស្នងការ នៃបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត

(រាជធានី​ភ្នំពេញ)​: ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយស្នងការ នៃបណ្តា ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីពិនិត្យលើការអនុវត្ត តួនាទី ភារកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ព្រមទាំងការ ដាក់ចេញនូវផែនការគន្លឹះសំខាន់ៗមួយចំនួនបន្ថែមទៀត លើ ផែនការដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ    នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ ៕

 

ផ្សាយ:ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

​(សៅ​ វាសនា)

 

ព័ត៌មានដែលជាប់ទាក់ទង