ក្រសួងធនធានទឹក និងឧតុនិយម បាន អន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅខេត្តចំនួន ៩ ដោយបាន បូមទឹកជួយសង្គ្រោះបានចំនួន ២,៨៦៣ហិក តា។
ខេត្តទាំង ៩ ដែលបានអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ ប្រជាកសិករ រួមមាន ទី១/ ខេត្តកំពង់ធំ មាន ចំនួន ៤ទីតាំង ជួយសង្គ្រោះបានចំនួន ៧៩ហិ កតា, ទី២/ ខេត្តពព្រៃវែង មានចំនួន ៧ទីតាំង ជួយសង្គ្រោះបានចំនួន ១,១៧១ហិកតា, ទី៣/ ខេត្តស្វាយរៀង មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៥០ហិកតា, ទី៤/ ខេត្ត កណ្តាល មានចំនួន ១១ទីតាំង ជួយសង្គ្រោះ បានចំនួន ៧២៥ហិកតា, ទី៥/ ខេត្តក្រចេះ មាន ចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៥ហិ កតា, ទី៦/ ខេត្តត្បូងឃ្មុំ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៦០ហិកតា, ទី៧/ ខេត្ត កំពង់ចាម មានចំនួន ២ទីតាំង ជួយសង្គ្រោះ បានចំនួន ៦១ហិកតា, ទី៨/ ខេត្តកំពត មាន ចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៧០ហិក តា និងទី៩/ ខេត្តសៀមរាប មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ៥៣២ហិកតា ។
ផ្សាយ:ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
ប្រភព:STPM
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)