អភិបាល​ខេត្តកណ្តាល​ ឯកឧត្តម​ គួច​ ចំរេីន​ ជំរុញប្រជាពលរដ្ឋអោយបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះដែល កំពុងតែត្រូវការឈាមជាចាំបាច់។

(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និង លើកទឹកចិត្តដល់យុវជនសិស្សានុសិស្ស ព្រះសង្ឃ និង ប្រជាពលរដ្ឋ សូមបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះដែល កំពុងតែត្រូវការឈាមជាចាំបាច់។ ឯកឧត្តម គួច ចំរើន បានថ្លែង ដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបាន រៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធ យុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បាន ថ្លែងអំណរគុណដល់យុវជន សិស្សានុសិស្ស ព្រះសង្ឃ និង ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម និងជួយគាំទ្រយ៉ាង ពេញទំហឹង ក្នុងយុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្តនាពេលនេះ ពីព្រោះឈាមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើកគ្មាន អ្នកបរិច្ចាគឈាមទេ គឺយើងគ្មានឈាមសម្រាប់ជួយសង្គ្រោះ អ្នកជំងឺនោះឡើយ។

សូម​បញ្ជាក់​ថា យុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្តរយៈពេលមួយព្រឹកនេះ គឺ ទទួលបានឈាមប្រមាណ ៦១ផ្លោក ។

ផ្សាយៈថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥

ដកស្រង់ពី:ជីវិតក្មេងខ្មែរ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

(សៅ​ វាសនា)​

 

 

ព័ត៌មានដែលជាប់ទាក់ទង