រដ្ឋបាលខេត្តព្រះសីហនុសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកំសាន្ត នៅ ឆ្នេរព្រែកត្រែង បងប្អូនអាចលេងកំសាន្តនៅលើឆ្នេរខ្សាច់ជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាព ជូនក្រុមការងារបន្តធ្វើការសម្អាត
(ខេត្តព្រះសីហនុ) រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន
ថា នៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាព នៃការសម្អាតប្រេងដែល អណ្ដែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែល មានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅតែ បន្តធ្វើ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្ត។
សូមជម្រាបជូនថា ស្ថានភាពឆ្នេរព្រែកត្រែង និងផ្ទៃទឹកសមុទ្រនា ពេលនេះ មានសភាពល្អប្រសើរច្រើនហើយ ប៉ុន្តែក្រុមការងារនៅតែ បន្តធ្វើការសម្អាត និងតាមដានយ៉ាងចិត្តទុកដាក់ ដើម្បីធានាថា គុណភាពទឹកសមុទ្រនឹងវិលទៅរកស្ថានភាពដូចដើមវិញ។
រដ្ឋបាលខេត្ត សូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកំសាន្ត នៅ ឆ្នេរព្រែកត្រែង បងប្អូនអាចលេងកំសាន្តនៅលើឆ្នេរខ្សាច់ជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាព ជូនក្រុមការងារបន្តធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេង ៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និង អ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
ផ្សាយៈថ្ងៃទី២ ខែមករា ឆ្នាំ២០២៥
ប្រភពៈរដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ(សៅ វាសនា)