សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដឹកនាំ គណៈប្រតិភូកម្ពុជាទៅដល់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព
(ឡាវ):សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ ទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាពហើយដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ។
គួរបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេស ឡាវនាពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជានិង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែ រឹងមាំ ស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕
ផ្សាយ:ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥
រូបថត:នាយកដ្ឋានព័ត៌មាននៃអគ្គឃោសនាអប់រំ គ.ក
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)