នាវាដឹកភ្ញៀវទេសចរមួយគ្រឿងឈ្មោះ NOORDAM សញ្ជាតិ NETHERLAND បានចូលចតក្នុងកំពង់ផែស្វយ័តក្រុង ព្រះសីហនុដោយសុវត្ថិភាព!
(ខេត្តព្រះសីហនុ) នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដែលមានប្រវែងបណ្តោយ ២៨៥.៤៣ ម៉ែត្រ ប្រវែងទទឹង ៣២.២៥ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមក ទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមក ពីប្រទេសថៃ នាវេលាម៉ោង ៧:៣០ នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
នាវាទេសចរណ៍នេះ មាននារិកសរុបចំនួន ៧៨៥ នាក់ (ស្រី ១៣៩ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៩០៩ នាក់ (ស្រី ៩៨៣ នាក់) មាន ៤២ សញ្ជាតិ។ ចំនួន សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៩២៥ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេស វៀតណាម នៅវេលាម៉ោង ២១:០០ នាទី នៅថ្ងៃដដែល។
ផ្សាយៈថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ សៅ វាសនា(Harry VS)