ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាប ជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុក Anonymous participant ដែលបានបង្ហោះ ផ្សព្វផ្សាយនៅក្នុងហ្រាបហ្វេសប៊ុក (អ្នកម្តាយ ឆ្លាតវៃ) ដែលមានខ្លឹមសារថា….
សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាប ជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុក Anonymous participant ដែលបានបង្ហោះ ផ្សព្វផ្សាយនៅក្នុងហ្រាបហ្វេសប៊ុក (អ្នកម្តាយ ឆ្លាតវៃ) ដែលមានខ្លឹមសារថា «សុំសួរមួយបងៗ ខ្ញុំមានគ្រួសារជនជាតិចិនខ្ញុំមានអាតាស៊ីវិល រៀបការ៦ឆ្នាំហើយមិនដែលនៅបែកគ្នាទេ ខ្ញុំទៅចិន រហូត តែឥលូវនេះប្តីខ្ញុំ មិត្តគាត់ទៅញាំអី បន្ទាប់ពី ផឹកស្រវឹងហើយ ចេញមកវិញមានឡានខ្មៅចាប់ គាត់ចូលឡាន តែគេមិនចាប់មិត្តគាត់ទេចាប់តែគាត់ ឥលូវ៨ថ្ងៃហើយគាត់ទាក់ទងមកថាគេលក់គាត់ នៅជ្រៃធំ តើអាចជួយអ្វីបាន គេវាយធ្វើបាបព្រោះ គាត់មិនធ្លាប់ធ្វើការចឹងទៅប្តឹងប៉ូលសគេមិនរវល់ សោះ អោយលុយគេ ៥០០០$ ថាអាចជួយបានលូវ ស្ងាត់ឈឹង»។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច អនុវត្តតាម បញ្ជាលោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ទទួលលទ្ធផលដូចខាងក្រោម៖ ១-កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល មិនបានទទួលពាក្យបណ្តឹង ឬព័ត៌មាន ពាក់ព័ន្ធករណីដូចបានបង្ហោះផ្សព្វផ្សាយនោះទេ។ ២-ចំពោះគណនីខាងលើបានខមិន ថា បានមកដល់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយ ដូចជា មិនសូរររល់សោះ បើប៉ូលសមិនអាចជួយបានមានតែ យកលុយទៅរំដោះគាត់ សួរមិត្តគាត់ជនជាតិចិន ដូចគ្នាគេថាយកលុយ៥០០០០$ ៦០០០០$ នោះ គឺមិនពិតនោះទេ កម្លាំងជំនាញមិនបានជួប និង មិនបានឃើញម្ចាស់គណនីខាងលើមកទំនាក់ទំនង ផ្តល់ព័ត៌មានអ្វីទាំងអស់ ជាការប្រឌិតទាំងស្រុង។
អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ។
ផ្សាយ:ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)