លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបំភ្លឺជុំវិញករណី អ្នកសី ល្បះត្រូវចោរប្លន់ នៅខណ្ឌសែនសុខ ៖ កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រឹក ខ្ញុំឃើញផេ កមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវ ក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បះត្រូវ ចោរប្លន់ច្រើន!ខ្ញុំបានឲ្យសមត្ថកិច្ចស្រាវជ្រាវថា មិនមានករណីនេះកើតឡើងទេ។
(រាជធានីភ្នំពេញ): លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបំភ្លឺជុំវិញករណី អ្នកសី ល្បះត្រូវចោរប្លន់ នៅខណ្ឌសែនសុខ ៖ កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រឹក ខ្ញុំឃើញផេ កមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវ ក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បះត្រូវ ចោរប្លន់ច្រើន!ខ្ញុំបានឲ្យសមត្ថកិច្ចស្រាវជ្រាវថា មិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យ ស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូម ឱ្យមកប្តឹងកន្លែងសមត្ថកិច្ច!
ចំពោះករណីខាងលើ គាត់យកម៉ូតូទៅ លក់ខ្លួនឯង
(បានលុណ្យ៩៣០ដូល្លា)ហើយ កុហក ក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? តើត្រូវ ឱ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខ បកស្រាយយ៉ាងណាជូនមហាជនដើម្បី ជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃ ការពិតតាមផេកនោះ?
សូមចូលរួមសហការណ៍ជាមួយសមត្ថកិច្ច យើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុង មូលដ្ឋាន៕
ផ្សាយ:ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភព:ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា (HarryVS)