ខ្មាន់កាំភ្លើងម្នាក់ជាជនជាតិចិនត្រូវបានចាប់ខ្លួន​ភ្លាម​ៗ​ នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ​ ក្នុងខណ្ឌពោធិ៍សែនជ័យ​ (មានវីដេអូ)​.


(ភ្នំពេញ)​ បុរសជាខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្នុងចំណោមបក្សខពួកផ្សេងទៀត ពាក់ព័ន្ធក្នុងករណីផ្ទុះកាំ

ភ្លេីងនៅក្នុងបរិវេណមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ នារសៀល​ថ្ងៃសុក្រ​ទី១៤ ខែកុម្ភៈ​ ឆ្នាំ២០២៥​ នេះ​ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​​ ការចាប់ខ្លួនធ្វើឡើងភ្លាមៗប៉ុន្មានម៉ោងក្រោយកើតហេតុនៅក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិទ្ធ ស្នងការនគរបាល រាជធានីភ្នំពេញ។

យោងតាមការដកស្រង់សម្តីរបស់សមត្ថកិច្ចបាននៅកន្លែងកេីតហេតុបានបញ្ជាក់ថា: ផ្អែកតាមកាមេរ៉ាសុវត្ថិភាព គេឃើញមានជនជាតិចិន មួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើ រថយន្តមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន៣គ្រាប់ ទើបឡើងចូលរថយន្តជិះគេចខ្លួនបាត់។ ករណីនេះ បានកើតឡើងនៅពេលចិន២នាក់ បានដើរទៅភ្ជុងអ្នកកំពុងអង្គុយនៅក្នុងឡាន។

សូមជម្រាប់ថា: ខ្មាន់កាំភ្លើងមួយក្រុមជាជនជាតិចិនប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពផ្ទុះកាំភ្លេីងចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេ មិនបណ្តាលឲ្យមានមនុស្ស

ណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយសមត្ថកិច្ច​ជំនាញ់ក៏មិនទាន់អោយដឹងថា ផ្តើមចេញពីមូលហេតុអ្វីច្បាស់នោះដែរ៕

ផ្សាយ​:ថ្ងៃទី​១៤ ខែកុម្ភៈ​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ វាសនា(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង