រដ្ឋបាលខេត្តកណ្តាល បានផ្តល់សេចក្តីស្រឡាញ់ក្នុងថ្ងៃនៃទិវា សេចក្តីស្រឡាញ់ ១៤កុម្ភៈ និងស្នាមញញឹមជូនដល់កុមារ ពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡារ៉ាឡា
(ខេត្តកណ្តាល)៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ ប្រតិភូ និងអាជ្ញាធរក្រុងតាខ្មៅ ក្នុងឱកាសទិវា សេចក្តីស្រឡាញ់ ១៤កុម្ភៈ និងស្នាមញញឹមជូនដល់កុមារ ពិការភាព នៅអង្គការ សាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារ ពិការឡារ៉ាឡា និងបាន ផ្តល់នំភីហ្សា (pizza)ជូនទៅដល់កុមារញ៉ាំ ដោយស្នាមញញឹម និងក្តីរីករាយក្នុងថ្ងៃនៃ សេចក្តីស្រឡាញ់ ស្ថិតនៅក្រុងតាខ្មៅ ខេត្ត កណ្តាល។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្តល់ជូនទៅដល់ក្មួយៗដែលខ្វះភាពកក់ក្តៅក្នុងការថ្នាក់ថ្នម ក្នុងការជួបជុំជាមួយក្មួយៗនាពេលនេះ និងផ្តល់ភាពមនោសញ្ចេតនាជូនទៅដល់ក្មួយៗ បានបង្ហាញឲ្យឃើញថាទោះ ក្មួយៗស្ថិតក្នុងស្ថានភាពបែបក៏ដោយសង្គមនេះមានការគោរព ស្រឡាញ់និងនឹករលឹកចំពោះក្មួយៗទាំងអស់គ្រប់ៗគ្នាអត់ដែល ភ្លេចទេ និងការយកចិត្តទុកដាក់របស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រែងរំលឹក ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យគិតគូរយកចិត្តទុកដាក់ចំពោះ ប្រជាជន និងផ្តល់ភាពកក់ក្តៅ។
ជាមួយគ្នានេះដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានផ្តល់ជូនដល់កុមារពិការភាព នៅ អង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡារ៉ាឡា ដូចជា៖ នំភីហ្សា ភ្លៅមាន់បំពង ទឹកសុទ្ធ ១៥កេស ទឹកដោះគោ កូនក្មេង ១០កេស ឧបត្ថម្ភថវិកាជូនទៅដល់អង្គការ ១០លានរៀល និងអ្នកគ្រូ-លោកគ្រូចំនួន ៤៥នាក់ក្នុងមួយនាក់ ២០ម៉ឺនរៀល និង កុមារចំនួន១៤៣អ្នកក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀល
ផ្សាយៈថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភពៈរដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)