ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើក សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ”
(ត្បូងឃ្មុំ)៖ កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ” ក្រោមកិច្ចសហការ រៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីនៃមន្ទីពាក់ព័នចំណុះអោយខេត្ត និងសិក្ខាកាមចូលរួមប្រមាណជាង៤០០នាក់ នៅ អគារតេជោបូព៌ា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ទីរួមខេត្តត្បូងឃ្មុំ៕
ផ្សាយ:ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
រូបថតៈ លោកនាក់ ដាត់
ព័ត៌មានៈ កញ្ញា ហួយន