ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល​ អញ្ជើញចូលរួមជាអធិបតី​ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារ លេខាធិការដ្ឋានរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល.​

(ខេត្តកណ្តាល)​៖នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារ លេខាធិការដ្ឋានរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាលជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រី ពាក់ព័ន្ធ ដោយបានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធាន លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល។

ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម គួច ចំរើន បាន វាយតម្លៃខ្ពស់ចំពោះទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រី ពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនា ពេលនេះឡើង ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង ស្រុក ពាក់ព័ន្ធ នឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋាន ឱ្យបានត្រឹមត្រូវ និងមានគុណភាព។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលជាបន្តបន្ទាប់នារយៈពេលកន្លងមក រាជរដ្ឋាភិបាល បាន ចាត់តាំងសមាជិក សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការតាម ក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ ឱ្យបង្កើត ឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះមកជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួម គាំទ្រ និងជំរុញការអនុវត្ត កម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់ គោលការណ៍ និងវិធានការ នានារបស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន សំដៅជួយជំរុញក្នុង ការដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានានៅ

មូលដ្ឋាន និងជួយចូលរួមកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផល សង្គម និងការអភិវឌ្ឍនៅមូលដ្ឋាន ឆ្លើយតបបានទៅនឹងសេចក្តី ត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់រដ្ឋបាល ខេត្តកណ្តាល រាជរដ្ឋាភិបាលបានចាត់តាំង ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលតាមរយៈ សេចក្តីសម្រេច លេខ២២២ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបាន ចេញនូវសេចក្តីសម្រេច

បំពេញបន្ថែមចំនួន០៣ បន្ថែមទៀត គឺសេចក្តីសេចក្តីសម្រេច លេខ ០៤ សសរ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤, សេចក្តី សម្រេចលេខ០៥ សសរ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ និង សេចក្តីសម្រេចលេខ១៧១ សសរ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលនាំឲ្យចំនួនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាលមានចំនួន៤២០ នាក់ ស្រី៤៧ នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវយកចិត្តទុកដាក់ ចូលរួមឱ្យសកម្មក្នុងដំណើរការវគ្គ បណ្តុះបណ្តាលជាមួយគ្រូឧទ្ទេស ដើម្បីទទួលបានលទ្ធផលជា វិជ្ជមាន ទទួលបានចំណេះដឹងថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នា ទៅវិញទៅមក ជាពិសេសសូមសិក្ខាកម្មទាំងអស់តាមដានយកចិត្ត ទុកដាក់ឱ្យបានស៊ីជម្រៅទៅលើមេរៀននីមួយៗ ក្នុងករណីមិន ច្បាស់លាស់ ឬមានចម្ងល់ សូមលើកឡើងជាសំណួរ ដើម្បី គ្រូឧទ្ទេសធ្វើការបំភ្លឺបញ្ជាក់បន្ថែម។

ផ្សាយ:ថ្ងៃទី​១៧ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដកស្រង់​ចេញពី​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry ​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង