កូនប្រសារនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវបាន តែងតាំងជា អនុប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

(ភ្នំពេញ)​:សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចដំឡើង ឋានៈ ឯកឧត្តម ណុប រ័ត្ននិមល ពីសមាជិកផ្នែក ក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ទៅជាអនុប្រធានផ្នែកក្រសួង ស្ថាប័ន នៃ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

សូមជម្រាបថា ឯកឧត្តម ណុប រ័ត្ននិមល បច្ចុប្បន្នក៏ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ យុវជនគណបក្សខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ម្យ៉ាងវិញទៀត លោកក៏ត្រូវជាស្វាមី របស់លោកជំទាវ ហ៊ីង សុខលាភ ដែលជាកូនស្រីរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករង ខុទ្ទកាល័យសម្តេចមហាបរវរធិបតីនាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចាន្នី។ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បច្ចុប្បន្ន មានតួនាទីជា មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស, មេបញ្ជាការ កងអន្តរាគមន៍ចល័ត៩៩៩ និងជា ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ៕

 

ផ្សាយ:ថ្ងៃទី​១៨ ខែកុម្ហះ​ ឆ្នាំ២០២៥​

ប្រភព​៖ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង