ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ កម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥.
(ភ្នំពេញ):នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញ ទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិក ការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួង នគរបាល នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងដោយទទួលបានការអនុញ្ញាតដ៏ ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ផ្សាយ:ថ្ងៃទី១៨ ខែកុម្ហះ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)