តើគួរតែបន្តថែរក្សា ឬ កសាងថ្មី ខណៈអគារ ពុទ្ធសាសនបណ្ឌិត្យនឹងប្រឈមហានិភ័យខ្ពស់សម្រាប់ ការអភិរក្សគម្ពីរ ដីកា សាស្ត្រា នៃវប្បធម៌ ប្រពៃណី ទំនៀមទំលាប់និងសាសនារបស់ខ្មែរ ដែលមាន ភាពទ្រុឌទ្រោម.
(ភ្នំពេញ):ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចុះពិនិត្យមើលអគារ ពុទ្ធសាសនបណ្ឌិត្យ ដែលមានសភាពទ្រុឌទ្រោម ជា កន្លែងសម្រាប់បំពេញការងាររបស់អ្នកស្រាវជ្រាវផ្នែក ប្រពៃណី ទំនៀមទំលាប់ និងសាសនា ជាពិសេស ជាទីកន្លែងដែលគ្រប់គ្នាធ្លាប់ស្គាល់ថាជា បណ្ណាល័យ ពុទ្ធសាសនបណ្ឌិត្យ។
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ តាំងពីដើម រៀងមកជាស្ថាប័នផលិតនិងផ្សព្វផ្សាយស្នាដៃ អក្សរសាស្ត្រ សាសនានិងប្រពៃណី ទំនៀមទម្លាប់ ។ ពុទ្ធសាសនបណ្ឌិត្យត្រូវបានបង្កើតឡើងជាផ្លូវការ នៅ ឆ្នាំ ១៩៣០ ដែលជាស្ថាប័នសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធ សាសនា មួយដ៏សំខាន់ ក្នុងចំណោមបណ្តាស្ថាប័ន ចំនួន ៣ទៀត ដែល រាជការ អាណាព្យាបាលបារាំង បានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធ សាសនា តាមរយៈការសិក្សាស្រាវជ្រាវ និងបោះពុម្ព ផ្សាយ និងទប់ស្កាត់ការហូរចូលនៃឥទ្ធិពលវប្បធម៌ បរទេសជិតខាង ។
បន្ថែមពីនេះ វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ត្រូវចាត់ការ និងសម្របសម្រួលនូវការសិក្សា នៃព្រះពុទ្ធសាសនា ខាង ហីនយាន (ថេរវាទ) ក្នុងចំណោមប្រជាជន នៃ ប្រទេសកម្ពុជា និងក្រុមជនជាតិខ្មែរនៅក្រៅប្រទេស ដឹកនាំការងារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពង្រឹង និង ពង្រីក បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យដឹកនាំការសិក្សា ស្រាវជ្រាវការបោះពុម្ពផ្សាយ និង ការផ្សព្វផ្សាយស្នាដៃ នានា។
ផ្សាយ:ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)