ក្រុមម៉ូតូសប្បុរសធម៌កម្ពុជា ក​ ម​ ជ​ នាំយកអំណោយឧបត្ថម្ភ​ដល់ប្រជាពរដ្ឋក្រក្រី និងអ្នកជំងឺទឹកនោមផ្អែម ក្នុងស្រុក​កំពង់សីលា​ ខេត្តព្រះសីហនុ.


(ខេត្តព្រះសីហនុ)​:កាលពី​ព្រឹកថ្ងៃ​ទី១៦ ខែកុម្ហះ​ ឆ្នាំ២០២៥​ កន្លងទៅនេះបងប្អូនដែលជាក្រុមម៉ូតូសប្បុរសធម៌ទាំង៤៦ក្រុម បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៅឧបត្ថម្ហជូនដល់បងប្អូនទីទល់ក្រ ជាពិសេសជូនដល់គ្រួសារក្មួយស្រីអាយុ២ឆ្នាំ ដែលពិការជេីង និង​ អ្នកជំងឺកេីតទឹកនោមផ្អែម ស្ថិតនៅ​ភូមិ​ចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ​ ដោយ.

ក្នុងនោះក៏ការអញ្ជេីញចូលរួមរបស់មេភូមិ មេប៉ុស្តិ៍ ប្រជាពលរដ្ឋក្នុងតំបន់​ និងសមាជិកក្រុមម៉ូតូយ៉ាង​ច្រេីនកុះករ.

អំណោយដែលក្រុមបងប្អូនម៉ូតូសប្បុរសធម៌​ ក​ ម​ ជ យកទៅឧបត្ថម្ហជូនមានដូចជា:គ្រឿងសំភារ:ប្រេីប្រាស់ប្រចាំថ្ងៃ

ស្ករ,​ប៊ីចេង,​ទឹក,ទឹកត្រី,​មី,​បេនណ័រ,​អង្ករ,​នំ,​សៀវភៅសិក្សា​ ទឹកក្រូច,​ទឹកផ្លែឈេី រួមទាំងថវិកាមួយចំនួនទៀតផងដែរ.

ទន្ទឹមនឹងនោះបងប្អូនចំនួនទាំង 46 ក្រុម ក៏សូមអរគុណ ដល់បងប្អូនទាំងអស់គ្នាតែបានចូលរួមសហការជួយ គ្នាភ្លាមៗទៅដល់ប្អូនស្រីពិការមានអាយុ 2 ឆ្នាំ​ និងប្រជាលរដ្ឋក្រលំបាក ហើយក៏សូមប្រសិទ្ធីពរជ័យជូនដល់បងប្អូនមានសំណាងល្អ​ សុខភាពល្អ ទៅណាមកណាជួបតែសុវត្ថិភាពល្អ​ ឈ្នះអស់មាសត្រូវ.

 

ផ្សាយ:ថ្ងៃទី​១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥​

រូបថត:ក្រុមម៉ូតូសប្បុរសធម៌កម្ពុជា​ ក​ ម​ ជ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា

 

ព័ត៌មានដែលជាប់ទាក់ទង