ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តកណ្តាល បានដឹកនាំមន្ត្រី ជំនាញ និងអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់អគារសាលាបឋមសិក្សាជ័យឧត្តម ស្ថិតនៅវត្ត ជ័យឧត្តម ឃុំជ័យឧត្តម ស្រុកកៀនស្វាយ ខេត្តកណ្តាល
(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តកណ្តាល បានដឹកនាំមន្ត្រី ជំនាញ និងអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់អគារសាលាបឋមសិក្សាជ័យឧត្តម ស្ថិតនៅវត្ត ជ័យឧត្តម ឃុំជ័យឧត្តម ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមបញ្ជាក់ផងដែរថា៖ អគារសិក្សា១ខ្នងនេះមានកម្ពស់២ជាន់ ស្មើ១៦បន្ទប់ បណ្តោយ ៧៣ម៉ែត្រ និងទទឹង១០ម៉ែត្រ សាលាបឋមសិក្សាជ័យឧត្តម មានសិស្សសរុបចំនួន៥២០នាក់ ដោយមានការជួយឧបត្ថម្ភការសាងសង់ដោយព្រះចៅអធិការវត្ត ជ័យឧត្តម។
ផ្សាយ:ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ចេញពី:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)