ជនសង្ស័យក្នុងករណីផ្ទុះអា/វុ/ធ​ នៅ​ក្រុង​ព្រះសីហនុ​ នាព្រឹក​ថ្ងៃទី២១ ខែកុម្ភះ​ ឆ្នាំ២០២៥​ នេះ​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ និងកំពុងសាកសួរបន្តនិតីវិធីតាមច្បាប់.

(ព្រះសីហនុ)៖ កាល​ពីព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ​ មានករណី​ ផ្ទុះអា.វុ.ធមួយបានកេីតឡេីងនឡជិតសណ្ឋាគារ ណាន​ហៃស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ​ ភ្លាមៗនោះកងកម្លាំងប្រដាប់អាវុធរបស់គណ:បញ្ជាការខេត្តមានប៉ូលីសព្រហ្មទណ្ឌ ប៉េអឹម បានចុះទៅបង្រ្កាប់ទាន់ពេលវេលា។

លោក ឃាង ភារម្យ អ្នកនាំពាក្យរងសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់ក្រុមការងារអង្គភាព​សារព័ត៌មាន​យេីងនៅមុននេះបន្តិចថា ករណីផ្ទះអា.វុ.ធនៅក្រុងព្រះសីហនុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយ ដោយកំពុងធ្វើការសាកសួរ និង ស្រាវជ្រាវបន្តតាមនីតិវិធី។

ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីមានការ ចែកចាយវីដេអូថា ក្រុងព្រះសីហនុ មាន ករណីផ្ទះ.អា.វុ.ធ រត់ចែកជើងគ្នាផ្អើលពេញ ដងផ្លូវ នៅម្តុំសណ្ឋាគាណានហៃ។

បេីតាមប្រសាសន៍លោក ឃាង ភារម្យ «ចំពោះមុខឃាត់ខ្លួន ជនសង្ស័យម្នាក់ និងស្រាវជ្រាវបន្តករណីធន ពាក់ព័ន្ធផ្សេងទៀត ស្ថានភាពជារួម ក្រៅពី ករណីនេះ គឺមានភាពល្អប្រសើរ»៕

 

ផ្សាយ​:ថ្ងៃទី​២១ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដកស្រង់​ពី:អេង​ស្រីទៀង​(ដំរី)

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា(Harry ​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង